ខេត្តកណ្តាល៖ សមិទ្ធផលជាច្រើនទៀត ក្នុងមន្ទីរពេទ្យបង្អែក ជ័យជំនះ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល នឹងត្រូវបានកសាងឡើង ជាបន្តបន្ទាប់។ នេះបើតាមការលើកឡើង របស់លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកា នាងវិសាខាពុទ្ធសាសនូបត្ថម្ភក៍ កិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ។ ដូចនាពេលនេះ អគារពិនិត្យវះកាត់ជំងឺទូទៅ បាននិងកំពុងកសាងជិតរួចរាល់ហើយ ដើម្បីរួមចំណែកជួយទ្រទ្រង់ក្នុងវិស័យសុខាពិបាល ជួយសំរួល និងលើកកម្ពស់ដល់ផ្នែកសុខមាលភាពប្រជាពលរដ្ឋខ្មែរ។ លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកា នាងវិសាខាពុទ្ធសាសនូបត្ថម្ភក៍ កិត្តិបណ្ឌិត សៀង ចាន់ហេង បានអោយដឹងដែរថា អគារពិនិត្យវះកាត់ជំងឺទូទៅ ដែលកំពុងកសាងនាពេលនេះ មានកម្ពស់ ៥ជាន់ បណ្តោល ៤០ម៉ែត្រ ទទឹង ១៣ម៉ែត្រ បន្ទប់សំរាកប្រមាណជាង៤០បន្ទប់ បំពាក់ដោយជណ្តើរយន្ត មានអាហារដ្ឋាន និងសាលាប្រជុំដ៏ធំទូលាយ នៅជាន់ខាងលើផងដែរ។ លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកា នាងវិសាខាពុទ្ធសាសនូបត្ថម្ភក៍ កិត្តិបណ្ឌិត បានបន្តទៀតថា អគារពិនិត្យវះកាត់ជំងឺទូទៅនេះ គឺបានជួយសំរួលដល់ខាងមន្ទីរពេទ្យបង្អែក ជ័យជំនះ ក៏ដូចជា ជួយសំរួលដល់លោកគ្រូ អ្នកគ្រូពេទ្យ ក្នុងការពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា ជាពិសេស ជួយកាត់បន្ថយទុកលំបាករបស់ប្រជាពលរដ្ឋក្រីក្រ តាមដានអោយបានល្អិតល្អន់ ថែមទាំងបានចូលរួមក្នុងវិស័យសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋខ្មែរយើងផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រៅពីអគារពិនិត្យវះកាត់ជំងឺទូទៅនេះ ក៏នៅមានសមិទ្ធផលជាច្រើនទៀត ក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ស្ថិតនៅក្រុងតាខ្មៅ ដែលលោកជំទាវឧកញ៉ា អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ គ្រោងនឹងសាងសង់បន្ថែម ក្នុងនោះរួមមាន អគារសម្ភពស្ត្រី អគារពិនិត្យព្យាបាលជំងឺ ២បន្ថែមទៀត ជំនួសអគារចាស់ដែលមានសភាពទ្រុតទ្រោម ជាពិសេស យកចិត្តទុកដាក់ទៅលើការស្ថាបនាការកែលម្អសួនច្បារ រៀបចំផ្លូវ ដាំដើមឈើ ដើម្បីធ្វើយ៉ាងណា ឱ្យបរិស្ថាននៅតាមសួនច្បារបានលក្ខណៈល្អប្រសើរ និងបានសាងសង់ស្ពានអាកាស ដើម្បីតភ្ជាប់ពីអគារ១ ទៅអគារ១ទៀត ដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់អ្នកជំងឺផងដែរ។ លើសពីនេះទៀត ការចំណាយទ្រព្យធានផ្ទាល់ខ្លួនរបស់ លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកា នាងវិសាខាពុទ្ធសាសនូបត្ថម្ភក៍ កិត្តិបណ្ឌិត សៀង ចាន់ហេង ដើម្បីជួយដល់មន្ទីរពេទ្យបង្អែក ជ័យជំនះ នាពេលនេះ ពិតជាមានអត្ថន័យដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន ជាពិសេសកាន់តែមានតម្លៃទៅទៀតសម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

ក្នុងឱកាសនោះដែរ លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកា នាងវិសាខាពុទ្ធសាសនូបត្ថម្ភក៍ កិត្តិបណ្ឌិត សៀង ចាន់ហេង បានឧបត្ថម្ភអំណោយដល់លោកគ្រូ អ្នកគ្រូពេទ្យ រួមទាំងកម្មករសំណង់ ដូចជា ក្រណាត់ស និងសៀវភៅមហាសង្ក្រាន ក្រណាត់អាវប៉ាក់ អាវយឺត មួយចំនួន និងបានចែកសំភារសិក្សាដល់កុមារាកុមារី ដែលបានចូលរួមផងដែរ។