តាខ្មៅ៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៩ និង ០០នាទី យប់មានករណីចោរចូលគាស់ផ្ទះ បង្កការភ្ញាក់ផ្អើលជាលើកទី៣ ស្ថិតនៅផ្លូវលេខ១០ ផ្ទះលេខ៩៨ ក្នុងបុរីពិភពថ្មី២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះរងគ្រោះឈ្មោះ ជុន ធីរ៉ាន់ ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរជាបុគ្គលិកធនាគារ។ បើតាមជនរងគ្រោះខាងលើបានប្រាប់សមត្ថកិច្ចឲ្យដឹងថា៖ ក្មុងថ្ងៃកើតហេតុលើ ជនរងគ្រោះ និងប្រពន្ធបានមកពីធ្វើការនៅផ្សារទំនើប Aeon រាជធានីភ្នំពេញឆ្ពោះមកផ្ទះកើតហេតុរបស់ខ្លួននៅបុរីពិភពថ្មី២ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លុះពេលមកដល់ស្រាប់តែជនរងគ្រោះបានឃើញមានគាស់បង្អួចចូល និងមានស្នាមមនុស្សចូលតាមប្រឡោះរនាំងដែករបង ខាងក្រោយ ទើបបានដឹងថាបាត់ទ្រព្យសម្បត្តិមួយចំនួនខាងលើនៅក្នុងផ្ទះ បន្ទាប់មកក៍បានប្តឹងសមត្ថកិច្ច ដើម្បីចុះធ្វើការស្រាវជ្រាវរកជនសង្ស័យ ចាត់ការតាមនិតិវិធី។ ជនរងគ្រោះបានបន្តថា សម្ភារៈ និងទ្រព្យសម្បត្តិដែលបាត់បង់រួមមាន៖
១-គ្រឿងអល័ង្គកាផ្លាកទីន មួយចំនួន តម្លៃប្រហែល ៣,០០០$ (បីពាន់ដូល្លាអាមេរិច)។
២-Laptop ចំនួន ០១គ្រឿង។
៣-Ipaid ចំនួន ០១គ្រឿង។
៤-Speaker JBL ចំនួន ០១គ្រឿង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។