ក្រុងតាខ្មៅ៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី មានករណីចោរលួចម៉ូតូ ១គ្រឿង បង្កការភ្ញាក់ផ្អើលនៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះ ឈ្មោះ វី សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិពីងពង់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរ ជាកម្មករ។

ចំណែកជនសង្ស័យឈ្មោះ ឡយ សាវីត ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតបាកដ(ឃាត់ខ្លួន)។ ដោយឡែកម៉ូតូ១គ្រឿង ដែលជនសង្ស័យលួចយកទៅ ម៉ាក HONHA១២៥ ពណ៌ខ្មៅ សេរី ២០២០ ស្លាកលេខ កណ្តាល១AG៣៦១២។

ជនរងគ្រោះបានឲ្យដឹងថា៖ នៅវេលាកេីតហេតុខាងលេី ជនរងគ្រោះបានបណ្តេីរម៉ូតូរបស់ខ្លួនចេញពីក្នុងបន្ទប់ជួលមកដាក់នៅមុខបន្ទប់ដោយពុំបានដកកូនសោរចេញពីម៉ូតូទេ រួចដេីរទៅក្នុងបន្ទប់វិញ ដេីម្បីយកសំបកកង់ចាស់ៗទៅលក់ ពេលដេីរចេញមកវិញស្រាប់តែឃេីញជនសង្ស័យដែលស្នាក់នៅបន្ទប់ជួលជាន់លេី បានជិះម៉ូតូរបស់ខ្លួនចេញទៅយ៉ាងលឿន ពេលនោះជនរងគ្រោះបានស្រែករត់ដេញតាមមិនទាន់ក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកំពង់សំណាញ់ ដេីម្បីជួយអន្តរាគមន៍ ដោយម៉ូតូរបស់ជនរងគ្រោះមានបំពាក់ប្រព័ន្ធ GPS ទេីបកំលាំងសមត្ថកិច្ចបានជិះតាមរហូតដល់ខេត្តព្រៃវែង ហេីយបានសហការណ៍ជាមួយសមត្ថកិច្ចនៅទីនោះធ្វេីការស្រាវជ្រាវ ឃេីញជនសង្ស័យកំពង់តែដោះដុំ GPSចេញពីម៉ូតូទេីបឃាត់ខ្លួនជនសង្ស័យបាន

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីបន្តចាត់ការតាមនីតិវិធី។