នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថានៅចំណុចម្តុំផ្សារកណ្តាល ផ្លូវលេខ១៣៦ កែងផ្លូវលេខ៥ សង្កាត់ផ្សារកណ្តាលទី១ មានជនសង្ស៍យ ជាច្រើនអ្នកបានមកប្រមូលផ្តុំគ្នាដើម្បីប្រើប្រាស់គ្រឿងញៀន ភ្លាមនោះកម្លាំងអធិការដ្ឋាន ផ្នែកជំនាញ ដោយមានការចង្អុលបង្ហាញពី លោកអធិការ បានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែង ករណី “ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន” ជាលទ្ធផលកម្លាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនៈ១៩នាក់ ស្រី០៣នាក់ ដែលបានពិនិត្យធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាក់ស្តែងរកឃើញ ជនសង្ស័យចំនួនៈ១៥នាក់ ស្រី០២នាក់ វិជ្ជមាន(មានសារធាតុញៀន) រួមមានឈ្មោះដូចខាងក្រោម៖

+អត្តសញ្ញាណជនសង្ស័យ

១-ឈ្មោះ សុ ភា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

២-ឈ្មោះ ង៉ែ ឆាយហ៊ី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

៣-ឈ្មោះ ប៊ុន វណ្ណៈ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

៤-ឈ្មោះ ប៉ិន ឆៃយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

៥-ឈ្មោះ ប៉េត ឆេន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

៦-ឈ្មោះ ខឿន វណ្ណនេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

៧-ឈ្មោះ សៅ សាម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

៨-ឈ្មោះ ហឿន ធា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

៩-ឈ្មោះ ជិន ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

១០-ឈ្មោះ គៀត ណាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

១១-ឈ្មោះ វង្ស ហិន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

១២-ឈ្មោះ តុប ចាន់វាសនា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ

១៣-ឈ្មោះ ដា ទី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

១៤-ឈ្មោះ ស្មើ ស្រីណែត ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

១៥-ឈ្មោះ រស់ ស្រីស្រស់ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

+វត្ថុតាងដកហូត៖

១-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន

-ទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍រដ្ឋបាលទាំង១១ ជំរុញការស្រាវជ្រាវនិងបន្តបើកការបង្រ្កាបជាប់ជាប្រចាំ។

+ចំពោះមុខ អធិការដ្ឋាន ប៉ុស្តិ៍ កំពុងធ្វើការសាកសួរដើម្បីធ្វើតាមនីតិវិធីនៃច្បាប់។

-សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូមគោរពទានជ្រាប៕