Covid-19: ទូទាំងពិភពលោកអ្នកស្លាប់កើនដល់ ៨៦ ម៉ឺននាក់ ខណៈអ្នកឆ្លងមានចំនួន២៦ លាននាក់

334

(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៦,១៦៦,៧៦៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៨៦៦,៥៣២នាក់ និងជាសះស្បើយឡើងវិញ ១៨,៤២៥,២៣៩នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៦,២៨៩,៩១៤នាក់ ស្លាប់ចំនួន ១៨៩,៩២៥នាក់ និងជាសះស្បើយចំនួន ៣,៥៣៨,២៩០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៤,០០១,៤២២នាក់ ស្លាប់ចំនួន ១២៣,៨៩៩នាក់ និងជាសះស្បើយ ៣,២១០,៤០៥នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ៣,៨៤៨,៩៦៨នាក់ ស្លាប់ ៦៧,៤៨៦នាក់ និងជាសះស្បើយ ២,៩៦៧,៣៩៦នាក់។