រដ្ឋាភិបាលឥណ្ឌាបានប្រកាសពីបិទកម្មវិធីទូរស័ព្ទដៃរបស់ចិនចំនួន ១១៨ ក្នុងនោះមានហ្គេម PUBG ផងដែរ….!

335

(ញូវដេលី)៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌា បានដាក់ចេញវិធានការថ្មី ដោយនៅថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០ បានហាមឃាត់កម្មវិធីទូរស័ព្ទ របស់ចិនចំនួន ១១៨ ក្នុងនោះមានហ្គេម PUBG ដែលជារបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent Holdings ផងដែរ។ នេះបើយោងតាមការ ចេញ ផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។

តាមការបញ្ជាក់របស់រដ្ឋាភិបាលឥណ្ឌាបានឱ្យដឹងថា មូលហេតុនៃការបិទកម្មទូរស័ព្ទទាំងនេះ គឺដោយសារតែភ័យ ព្រួយផ្នែកសុវត្ថិភាព ដូចដែលកន្លង មកបានបិទកម្មវិធីទូរស័ព្ទប្រមាណជិត ៦០ ដែលសុទ្ធសឹងតែជារបស់ចិន។

ការបិទកម្មវិធីទូរស័ព្ទ១១៨ រួមទាំងហ្គេមដ៏ពេញនិយម PUBG នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ឥណ្ឌាម្នាក់ បាននិយាយថា កងទ័រឥណ្ឌាត្រូវ បានដាក់ពង្រាយនៅតាមបន្ទាត់ព្រំដែន និងបាននិយាយថា ការដាក់ពង្រាយកងទ័រនេះ គឺដោយសារតែមានការប៉ុនប៉ងលុកលុយពីចិន។

«កម្មវិធីទាំងនោះ (១១៨) នឹងធ្វើការប្រមូលទិន្នន័យផ្ទាល់ខ្លួន រួមនឹងព័ត៌មានផ្សេងៗរបស់អ្នកប្រើប្រាស់ដែលអាច បង្កការគំរាមកំហែងយ៉ាង ធ្ងន់ធ្ងរដល់សន្ដិសុខជាតិ»។ នេះជាសំដីរបស់លោករដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាឥណ្ឌា បានថ្លែងទៅកាន់អ្នកសារព័ត៌មាន។

គួរបញ្ជាក់ផងដែរថា ហ្គេម PUBG បានជាប់ចំណាត់ថ្នាក់លេខ១ ដែលមានអ្នកដំឡើងច្រើនជាងគេនៅប្រទេសឥណ្ឌា ពោលគឺស្មើនឹង២៤ភាគរយ នៃអ្នកប្រើប្រាស់សរុប៕