ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រួមដំណើរជាមួយ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការសាខា សប្បុរសជនអ្នកវិនិ យោគក្នុងខេត្ត និងសមាជិក សមាជិកា សាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនដល់ ពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា និងជនពិការ ដែលរងផលប៉ះពាល់ជំងឺ កូវីដ-១៩ សរុបចំនួន ១,២២៦គ្រួសារ ក្នុងក្រុងព្រះសីហនុ ដែលពិធីធ្វើឡើងនៅសាលាបច្ចេកទេសដុនបូសស្កូ ក្រុងព្រះសីហនុ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។
ជាមួយគ្នានេះឯកឧត្ដម បានលើកឡើងពីអត្ថប្រយោជន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ជាវិធានការ ជំនួយសង្គមរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ដោយសំដៅជួយសម្រួល ជីវភាពប្រចាំថ្ងៃ នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូ វីដ-១៩ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ទូទាំងប្រទេស ដោយផ្តោត ការយកចិត្តទុកដាក់បន្ថែមដល់កុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរា អាយុ ចាប់ពី៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ នៅក្នុងគ្រួសារក្រីក្រ។ សម្រាប់គ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ សូមយកបណ្ណសមធម៌ដែលមានសុពលភាព ទៅផ្ទៀងផ្ទាត់នៅសាលាឃុំ សង្កាត់ ដើម្បីទទួលបាន ប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩។ ទន្ទឹមនឹងនោះ ឯកឧត្ដម សុំអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ថែទាំសុខភាពឱ្យបានល្អ និងបានក្រើនរំលឹកដល់ប្រជា ពលរដ្ឋពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
សូមបញ្ជាក់ថាអំណោយដែលផ្តល់ជូនអំណោយចែកជូន ប្រជាពលរដ្ឋទាំង ១,២២៦ គ្រួសារ នៅក្រុងព្រះសីហនុ ក្នុងមួយគ្រួសារទទួលបាន ១- យឺត ១សម្រាប់ (ភួយ១ មុង១ ក្រមា១ សារុង១) ១បាវ = ២៥គីឡូក្រាម ២- អង្ករ ៣- មី ១កេស ៤- ត្រីខកំប៉ុង ១យួរ =១០កំប៉ុង ៥- ទឹកស៊ីអ៊ីវ ១យួរ = ៦ដប ៦- ទឹកសុទ្ធ ១កេស ៧- ថវិកា៥០,០០០ ៛ ។