(CNN)៖ អ្នកតវ៉ាជិត ៣០០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងហុងកុង នៅថ្ងៃអាទិត្យនេះ ក្នុងកំឡុងពេលនៃការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតមួយ ចាប់តាំងពីប្រទេសចិនបានបង្កើតច្បាប់សន្តិសុខជាតិថ្មី ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅព្រឹកថ្ងៃច័ន្ទ ទីី០៧ ខែកញ្ញានេះ។

សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យមួយចំនួន ដែលមានគោលបំណងដើម្បីឈ្នះភាគច្រើន នៅក្នុងក្រុមប្រឹក្សានីតិ  ប្បញ្ញត្តិ ដោយពួកគេបានចោទប្រកាន់រដ្ឋាភិបាលថា បានយកការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ធ្វើជាលេសមួយសម្រាប់ការបំភ័យដល់អ្នកគាំទ្រគណបក្សលទ្ធិប្រជាធិបតេយ្យ ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ប៉ូលីសហុងកុងបានចាប់ខ្លួនមនុស្ស ២៨៩ នាក់នៅតាមតំបន់មួយចំនួន ដែលភាគច្រើនត្រូវបានគេសង្ស័យថា បានរំលោភច្បាប់សន្និបាតដោយខុសច្បាប់។

ដោយឡែក ប៉ូលីសហុងកុង ឲ្យដឹងថា ពួកគេបានចេញការព្រមានជាច្រើនដង ដល់អ្នកដែលបានប្រមូលផ្ដុំនៅសង្កាត់ យ៉ូ ម៉ៃតៃ ហើយបានស្នើសុំឱ្យពួកគេបំបែក ប៉ុន្តែមនុស្សមួយចំនួននៅតែបន្តប្រមូលផ្តុំគ្នា។ ពួកគេក៏បានបញ្ជាក់ជាថ្មីផងដែរថា ការចូលរួមការប្រមូលផ្តុំគ្នាជាក្រុម គឺជាសកម្មភាពខុសច្បាប់ក៏ដូចជាការប៉ុនប៉ងធ្វើបាតុកម្មដោយគ្មានការអនុញ្ញាត ដោយសកម្មភាពបែបនេះ ក៏បង្កើនហានិភ័យនៃការរីករាលដាលនៃមេរោគ កូវីដ១៩ ផងដែរ ។ ការប្រមូលផ្តុំសាធារណៈនៅហុងកុង បច្ចុប្បន្នត្រូវបានកំណត់គេសម្រាប់មនុស្សពីរនាក់ប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការរឹតត្បិតក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសឆ្លង។

ទីក្រុងហុងកុងបានស្ថិតក្នុងភាពចលាចលផ្នែកនយោបាយចាប់តាំងពីខែមិថុនាឆ្នាំ ២០១៩ នៅពេលដែលបាតុកម្មប្រឆាំងរដ្ឋាភិបាល បានផ្ទុះឡើងនៅក្នុងទីក្រុង ដែលដំបូងឡើយត្រូវបានជំរុញដោយច្បាប់បត្យាប័នដែលមានភាពចម្រូងចម្រាសបំផុត ។ ចាប់តាំងពីពេលនោះមកការធ្វើបាតុកម្មបានវិវត្តទៅជាចលនាតវ៉ាកាន់តែទូលំទូលាយប្រឆាំងនឹងរដ្ឋាភិបាល ដែលគាំទ្រទីក្រុងប៉េកាំងរបស់រដ្ឋាភិបាលចិន និងកម្លាំងប៉ូលីស ដែលគេមើលឃើញថា បានប្រើកម្លាំងហួសប្រមាណ និងកលល្បិចប្រើអំពើហិង្សា ទៅលើអ្នកគាំទ្រគណបក្សលទ្ធប្រជាធិបតេយ្យ។

អាជ្ញាធរបានបដិសេធការចោទប្រកាន់នេះថា ការធ្វើនេះ គឺជាការទប់ស្កាត់នៃអំពើហិង្សារបស់ក្រុមបាតុករ ដែលរំខានដល់កិច្ចការរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។

នៅក្រោមច្បាប់ដែលបានអនុម័តច្បាប់នីតិប្បញ្ញត្តិពាក់កណ្តាលប្រជាធិបតេយ្យរបស់ហុងកុង អ្នកដែលត្រូវបានផ្តន្ទាទោសអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់មួយជីវិត។ ចាប់តាំងពីច្បាប់នេះចូលជាធរមាន យ៉ាងហោចណាស់ការចាប់ខ្លួនចំនួន ២៤លើកមកហើយ។ ស្លាកសញ្ញាតវ៉ារបស់គណបក្សប្រឆាំង ត្រូវបានគេដកហូតចេញនៅ ទូទាំងទីក្រុង ហើយសៀវភៅដែលត្រូវបានចាត់ទុកថា ផ្ទុយនឹងច្បាប់ត្រូវបានដកចេញពីហាង និងបណ្ណាល័យ៕