ក្រូចថ្លុង​អាច​ប្រើ​ជា​ថ្នាំ​ព្យាបាល គ្រុនផ្ដាសាយ ក្អក ចុកពោះ និង​ជំងឺ​ច្រើន​មុខ​ទៀត​

0
63

ក្រូចថ្លុង  ជា​រុក្ខជាតិ​ធំ​មធ្យម កម្ពស់​៥-១០​ម៉ែត្រ​។ ក្រៅពី​អាច​ហូប​ផ្លែ​បាន ក្រូចថ្លុង​ក៏​ជា​ថ្នាំ​ព្យាបាល​ជំងឺ​ជាច្រើន​មុខ​ផងដែរ។

សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា បាន​លម្អិត​ថា ស្លឹក​ក្រូចថ្លុង​ជួយ​ព្យាបាល ឈឺក្បាល គ្រុនផ្ដាសាយ ឬ​ផ្សំ​ជាមួយ​ថ្នាំ​ក្រអូប​ផ្សេងទៀត ធ្វើជា​ថ្នាំ​ឆ្ពុង​។

​រីឯ សំបក​ផ្លែ ព្យាបាល ចុក​ឆ្អល់ចុងដង្ហើម ហើមពោះ ក្អក ហឺត ចុកពោះ និង ផ្កា ជា​ថ្នាំ​ព្យាបាល ក្អក ប្រកាច់ និង​ឆ្កួតជ្រូក ។
​កម្រិត​ប្រើប្រាស់ គ្រប់ផ្នែក​(​ស្ងួត​) ទាំងអស់​ប្រើ​១០-១៥​ក្រាម ដាំ​ផឹក​។​
(​សារព័ត៌មាន​ថ្មីៗ​២៥ រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​របស់​ក្រសួងសុខាភិបាល​)​។​

LEAVE A REPLY

Please enter your comment!
Please enter your name here