(កណ្តាល)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កការភ្ញាក់ផ្អើលទាំងព្រឹក ដោយរថយន្តធំមួយគ្រឿង ដាច់ហ្វ្រាំងពេលកំពុងបើកឡើងស្ពានព្រែកសំរោង ក៏រអិលថយក្រោយបុករថយន្តចំនួន ៦គ្រឿង បន្តបន្ទាប់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ ៧ព្រឹក ថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមព័ត៌មានបឋមហេតុការណ៍មិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកនៅក្នុងរថយន្តនោះឡើយ គ្រាន់តែបង្កការខូចខាតរថយន្ត និងការកកស្ទះនៅលើស្ពាន។
ក្រោយហេតុកម្លាំងសមត្ថកិច្ចបានចុះទៅសម្របសម្រួល ខណៈដែលចរាចរណ៍មានការកកស្ទះខ្លាំងផងដែរ។ ដោយឡែកអ្នកបើកបររថយន្តធំ ដែលជារថយន្តបង្កហេតុ បានរត់គេចខ្លួនបាត់ស្រមោល៕