ជនសង្ស័យ ចំនួន ៦ នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធ ករណីក្លែងបន្លំខ្លួនជាសមត្ថកិច្ចនគរបាល និង ជំរិតទារប្រាក់

0
196

ខេត្តព្រះសីហនុ ៖ ជនសង្ស័យ ចំនួន ៦ នាក់ ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្ត ព្រះ សីហនុស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធ ករណីក្លែងបន្លំខ្លួនជាសមត្ថកិច្ចនគរបាល និង ជំរិតទារប្រាក់ ។

សមត្ថកិច្ចបានឲ្យដឹង ថានៅថ្ងៃ ទី០៨ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១១ និង ០០ នាទី មាន ជនជាតិចិន ម្នាក់ភេទ ប្រុស បាន មក ដាក់ ពាក្យបណ្តឹងថា នៅ ថ្ងៃ ទី ០៦.០៩.២០២០ វេលា ម៉ោង ២៣ និង ៣០ នាទី មានជនសង្ស័យ មួយ ក្រុមជាជនជាតិ ខ្មែរ មាន គ្នា ៥ នាក់ ស្លៀកពាក់ ស៊ី វិល ជិះរថយន្ត ១ គ្រឿង ប្រភេទ PICK UP ពណ៌ ស និង ម៉ូតូ ២ គ្រឿង អះអាង ថា ជា សមត្ថកិច្ច នគរបាល បាន ធ្វើ សកម្មភាព កាក់ រថយន្ត របស់ ជន រង គ្រោះជា ជនជាតិ ចិន ១ គ្រឿងម៉ាក ព្រូសពណ៌ ក្រហមពាក់ ស្លាកលេខ ព្រះសីហនុ 2C-9291 ខណៈ ពេល ដែលជនរង គ្រោះកំពុង ធ្វើ ដំណើរ តាម ផ្លូវ ទៅ បុរី គុជ អាស៊ីស្ថិត នៅ ភូមិ ១ សង្កាត់ ៣ ក្រុងខេត្ត ព្រះសីហនុ ។

សមត្ថកិច្ច បន្ត ថា បន្ទាប់ មក ក្រុម ជនសង្ស័យ ទាំងនោះ បាន ធ្វើការ ឆែកឆេរ ក្នុង រថយន្ត របស់ ជន រង គ្រោះ ក៏ បាន ទម្លាក់ គ្រឿងញៀន ១ កញ្ចប់ នៅ ក្នុង រថយន្ត របស់ ជន រង គ្រោះ ដើម្បី ចោទប្រកាន់ ថា គ្រឿងញៀន ជា របស់ ជន រង គ្រោះ រួច គំរាម ទារប្រាក់ ពី ជន រង គ្រោះ ចំនួន ៤,០០០$ ( បួន ពាន់ ដុល្លារ អា មេ រិ ក ) បើ មិន ព្រម ឲ្យ ទេ ក្រុម ជនសង្ស័យ ទាំងនោះ នឹង ចាប់ ជន រង គ្រោះ ទៅ ប៉ុស្តិ៍ប៉ូលីស ។ ដោយ មានការ ភ័យ ខ្លាច ជន រង គ្រោះ ក៏ ទូរស័ព្ទ ទៅ ប្រពន្ធ ដើរ ខ្ចី លុយ ពី មិត្តភក្តិ បាន ចំនួន ២,៣០០$ ( ពីរ ពាន់ បី រយ ដុល្លារ អា មេ រិ ក ) យក ទៅ ប្រគល់ ឲ្យ ក្រុម ជនសង្ស័យ ដោយ សន្យា ថា ប្រាក់ ដែល នៅ សល់ នឹង ឲ្យ នៅ ពេល ក្រោយ ។

បន្ទាប់ ពី បាន ទទួល ពាក្យបណ្តឹង របស់ ជន រង គ្រោះ កម្លាំង ជំនាញ ផែន ការងារ នគរបាល ព្រហ្មទណ្ឌ បាន ធ្វើការ ស្រាវជ្រាវ យ៉ាង យកចិត្តទុកដាក់ រហូត កំណត់ បាន អត្តសញ្ញាណ របស់ ជនសង្ស័យ និង ឈាន ដល់ ការ ចាប់ ឃាត់ខ្លួន បាន ជនសង្ស័យ សរុប ៦ នាក់ ( ជនជាតិ ចិន ១ នាក់ ) ជា បន្តបន្ទាប់ នៅ វេលា ម៉ោង ១៩ និង ៣០ នាទី ថ្ងៃ ទី ០៨ ខែកញ្ញា ឆ្នាំ ២០២០ ។

ជន រង គ្រោះ ឈ្មោះ ZHANG KANG ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ចិន មុខរបរ ទេសចរណ៍ ស្នាក់ នៅ ភូមិ ៥ សង្កាត់ ៤ ក្រុង – ខេត្ត ព្រះ សីហ នុ ។ បាត់បង់ ៖ លុយ ២,៣០០$ ( ពីរ ពាន់ បី រយ ដុល្លារ អា មេ រិ ក ) ។

ជនសង្ស័យ ទាំង ៦ នាក់ ៖

១- ឈ្មោះ ហាក់ សុធា បញ្ញា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ភ្នាក់ងារ សារព័ត៌មាន កម្ពុជា ញូ វ ផ្លាស មាន ទីលំនៅ ភូមិ ៥ សង្កាត់ ៤ ក្រុង – ខេត្ត ព្រះ សីហ នុ ។

២- ឈ្មោះ អ៊ួ ន ប្រុស ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ភ្នាក់ងារ សារ ព័ត៌មាន CAM POST មាន ទីលំនៅ ភូមិ ៣ សង្កាត់ ៤ ក្រុង – ខេត្ត ព្រះ សីហ នុ ។

៣- ឈ្មោះ ចិន ប៊ុ ន ធឿ ន ហៅ រាជ្យ ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ភ្នាក់ងារ សារព័ត៌មាន NEWS Online មាន ទីលំនៅ ភូមិ ៥ សង្កាត់ ៤ ក្រុង – ខេត្ត ព្រះ សីហ នុ ។

៤- ឈ្មោះ ចំរើន លាង ម៉េ ង ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ម៉ៅ ការ សំណង់ និង ជួល រថយន្ត មាន ទីលំនៅ ភូមិ ៥ សង្កាត់ ៤ ក្រុង – ខេត្ត ព្រះ សីហ នុ ។

៥- ឈ្មោះ ស៊ឹ ម សុខ ដា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ជំនួយការ របស់ ឈ្មោះ អ៊ួ ន ប្រុស ភ្នាក់ងារ សារ ព ត៌ មាន CAM POST មាន ទីលំនៅ ភូមិ ១ សង្កាត់ ៤ ក្រុង – ខេត្ត ព្រះ សីហ នុ ។

៦- ឈ្មោះ ZHOU DONGYA ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ចិន មុខរបរ រត់ តាក់ស៊ី មាន ទីលំនៅ ភូមិ ៣ សង្កាត់ ៣ ក្រុង – ខេត្ត ព្រះ សីហ នុ ។

ករណី នេះ កម្លាំង ជំនាញ នៃ ស្នងការដ្ឋាន នគរបាល ខេត្ត កំពុង អនុវត្ត បន្ត តាម នីតិវិធី ៕

 

សូមអរគុណ

LEAVE A REPLY

Please enter your comment!
Please enter your name here