ភ្នំពេញៈ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ត្រូវថ្ងៃពិធីបុណ្យដាក់បិណ្ឌវេនទី១០ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងជាទីប្រឹក្សាផ្ទាល់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ហ៊ុន សុីណាត បានអញ្ចើញប្រារព្វពិធីបង្សុកុលនៅមហាចេតិយដីលោកតាឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតីហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក នៅវត្តវង្គត់បុរីកបិលភ័ស្តសង្គាត់ទឹកថ្លា។

ដោយមានការអមដំណើរពីឯកឧត្តម លោកជំទាវ​​ ជាច្រើនរូបព្រមទាំងចៅប្រុស ចៅស្រី ផងដែរ នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង លោកជំទាវ ហ៊ុន ប៊ុនធឿន បានប្រគេនបច័្ចយចំនួន ៥លានរៀល ដល់ចៅអធិការវត្តអង្គត់បុរិទុកសម្រាប់កសាងសមិទ្ធផលនានា នៅក្នុងវត្ត និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។

ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង មានមតិសំណេះសំណាលថាៈ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិមានសុខសន្តិភាពល្អប្រសើរបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅទូទាំងប្រទេសបានធ្វើបុណ្យធ្វើទាន។

ក្នុងពិធីនេះដែរឯកឧត្តម បណ្ឌិត ស៊ាង ប៊ុនលាង ក៏បានអំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចនូវវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលបានណែនាំ។

ជាមួយគ្នានោះដែរ  ឯកឧត្តមបានក្រើនរំលឹកឱ្យប្រជាពលរដ្ឋទំាងអស់សូមមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើររតាមដងផ្លូវ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ មានការយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ក្នុងការធ្វើដំណើរដើម្បីសេចក្តីសុខ សុវត្ថិភាពទាំងអស់គ្នា។