ចាប់តាអាយុ៧០ឆ្នាំចងស្លាបសេក​ហើយសង្កត់​ក្បាលជ្រមុ​ជ​ចូល​ទឹក

527

(ខេត្តកំពង់ចាម)៖ មានការភ្ញាក់ផ្អើលនឹងមានការមិនពេញចិត្តជាច្រើនពីសំណាក់អ្នកលេងហ្វេសប៊ុកដោយ ផ្ទុះការប្រមាថកាតដៀលចំមិនសំចៃមាត់ ស្របពេលដែលប្ដីប្រពន្ធមួយគូរ ធ្វើនូវទង្វើរដ៏សែនឃោរឃៅ សាហាវគ្មានអ្វីស្មើរដូច​សត្វតិរិច្ឆាន​គ្មានវិញាណ ចាប់តាអាយុ៧០ឆ្នាំប្រៀបដូចជាព្រះ ចងស្លាបសេកអង្គុយ​ហាលក្ដៅ​លើភ្លឺស្រែ ជ្រមុជក្បាលចូលទឹកគ្មានអាសូរទ្រូង ដោយគ្រាន់តែទឹកហូរ​ចូលប្រឡាយ​មិនទានហូរចូលស្រែខ្លួនផងនោះ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ។

ដោយក្នុងនោះគណនីហ្វេសប៊ុកឈ្មោះ Cheak Ching បានបង្ហោះរៀបរាប់​ភ្ជាប់ទាំងរូបភាព​ដ៏ស្រណោះស្រណោក ស្ទើរតែស្រក់ទឹកភ្នែកអាណិតយ៉ាងដូច្នេះថា «សាហាវពេក​ហើយ ចាប់តាអាយុ៧០ឆ្នាំចងស្លាបសេក​ហើយសង្កត់​ក្បាលជ្រមុ​ជ​ចូល​ទឹកស្រែនោះ! គ្រាន់តែទឹកហូរចូលប្រឡាយមិនទាន់ហៀរចូលស្រែអ្នកឯងសោះ នាំប្តីប្រពន្ធធ្វើបាប​គាត់ដែរ! ចុមទាហ៊ានសល់ពីជំនាន់រដ្ឋកម្ពុជាមែន? បានជាស្លៀកពាក់ហើយសាហាវ​យង់ឃ្នងបែបហ្នឹង»៕