ក្រុមការងារចុះជួយស្រុកបសេដ្ឋ អញ្ជើញមកកាន់បិណ្ឌនៅវត្តចំនួន៥ ក្នុងឃុំចំនួន២ នៃខេត្តកំពង់ស្ពឺ

0
9

 

 (ភ្នំពេញ)៖ លោកបណ្ឌិត ហេង សុខគង់ និងភរិយា ព្រមទាំងក្រុមការងារចុះជួយស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានចូលរួមកាន់បិណ្ឌវេនទី១០  នៅវត្តចំនួន៥  នៃឃុំភក្តី  និងឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ  ខេត្តកំពង់ស្ពឺ។

ក្នុងនោះ  នៅឃុំកាត់ភ្លុកមានចំនួន៤វត្ត គឺវត្តមង្គលថ្មី  វត្តសុវណ្ណគិរី  វត្តគិរីសោភ័ណ  និងវត្តកាត់ភ្លុក  នៅក្នុងឃុំភក្តីចំនួន១វត្ត គឺវត្តផុងភក្តីវរ៉ារ៉ាម ។

ពិធីបុណ្យកាន់បណ្ឌិ ភ្ជុំបិណ្ឌនេះ មានពុទ្ធបរិស័ទជាច្រើន ចូលរួមដាក់បិណ្ឌ ដោយក្ដីសប្បាយរីករាយក្រៃលែង និងបាននាំយកនូវទេយ្យទាន ប្រគេនព្រះសង្ឃយ៉ាងហូរហៀរផងដែរ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោក។

ជាពិសេសបានបួងសួងដល់ដួងវិញ្ញាណក្ខន្ធ  មកទទួលយកមនុញ្ញផល  និងងាកក្រោយឱ្យពរជ័យជូនដល់សម្តេចទាំងទ្វេ និងក្រុមគ្រួសារ  ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន រស់នៅក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតរៀងទៅ។

ក្នុងវេនកាន់បិណ្ឌនេះ  ក្រុមការងារចុះជួយស្រុកបសេដ្ឋ បានវេរប្រគេនព្រះសង្ឃ  នូវបច្ច័យ  ទេយ្យទានគ្រឿងឧបភោគបរិភោគ  ភេសជ្ជៈ  ផ្លែឈើ  តាមប្រពៃណីព្រះពុទ្ធសាសនាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here