និងលើកទិសដៅការងារឆមាសទី២ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ និងកងកម្លាំងប្រដាប់អាវុធ
ព្រះសីហនុ៖ នាព្រឹកថ្ងៃច័ន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃ ទី១៤ ខែកញ្ញា ឆ្នាំ ២០២០ ឯកឧត្តម ឧត្តមសេ នីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ និងជាគណៈ កម្មការគ្រឿងញៀនខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារត្រួត ពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ដោយមានការអញ្ជើញ ចូលរួមពីអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ និងកងកម្លាំងប្រដាប់អាវុធ ។
លទ្ធផលរយៈពេល ៦ខែ ដើមឆ្នាំ ២០២០ បង្ក្រាបបទល្មើស គ្រឿងញៀន ខុសច្បាប់បានចំនួន ១១២ករណី ឃាត់ខ្លួនជាជនសង្ស័យបានចំនួន ២៥៦នាក់ ស្រី ២០នាក់ ក្នុងនោះ ជនបរទេសចំនួន ២០នាក់ ជនជាតិចិន ១៨នាក់ ស្រី ៥នាក់ជនជាតិ ឥណ្ឌូណេស៊ី ២នាក់ ។ និងឃាត់ខ្លួនជនសង្ស័យចំនួន ២៥៦នាក់ ចំពោះលទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀនស្នងការនគរបាល ខេត្តបង្ក្រាបបាន ចំនួន ៩៧ ករណី និងកងរាជអាវុធហត្ថ ខេត្តបង្ក្រាបបានចំនួន ១៥ករណី ។ វត្ថុតាងដែលដកហូតបានរួមមានថ្នាំញៀនមេហ្វេតាមីន ទឹកកក ICE ៥១៥កញ្ចប់ មានទម្ងន់ ១,៤៦៥.៥៤ក្រាម .មេតំហ្វេតាមីនគ្រាប់ (WY) ចំនួន ១០២ គ្រាប់ ទម្ងន់សុទ្ធ ២០៤.៧៥ ក្រាម ថ្នាំញៀននីមេតាហ៊្សេប៉ាម (NEMETAZWPAM) ទម្ងន់ ចំនួន ១៧២. ៦៦ក្រាម ថ្នាំញៀនកេតាមីន (KETAMINE ) ទម្ងន់ ៣៤. ៧២ក្រាម រុក្ខជាតិកញ្ឆាក្រៀម ០២កញ្ចប់ ទម្ងន់សុទ្ធ ១១.៦៩ក្រាម និងរុក្ខជាតិញៀន(កញ្ឆាមូលបារី) ចំនួន ៤ដើម ទម្ងន់សុទ្ធ ១.៤៩ក្រាម ថ្នាំញៀនអិចស្តាស៊ី (Mdama) ទម្ងន់ ១១.៣២ក្រាម ថ្នាំញៀនអិចស្តាស៊ីគ្រាប់ (MDMA)មាន៤គ្រាប់ ទម្ងន់ ១.៣១ក្រាម ថ្នាំញៀន MDMA ពណ៌ត្នោត០,៦៣ក្រាម ថ្នាំញៀន MDMA ពណ៌បៃតង ទម្ងន់៨,៣៩ក្រាម ថ្នាំញៀនMDMA ពណ៌ផ្កាឈូក ទម្ងន់ ១៦.១៧ក្រាម
ថ្នាំញៀន MDMA ពណ៌បៃតងលាយត្នោត ទម្ងន់ ៦.៤៣ក្រាម ថ្នាំញៀន MDMA ពណ៌ប្រផេះ ទម្ងន់ ៥.៦២ក្រាម ថ្នាំញៀនMDMA ពណ៌ស្លាទុំ ទម្ងន់១៨.៧៦ក្រាម ថ្នាំញៀន MDMA ប្រភេទដបចំនួន ៧ដប ប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន៤៤កញ្ចប់ ទម្ងន់ ៤២២.១៨ក្រាម កេតាមីនម្សៅប្រភេទ (K) ១កញ្ចប់ ទម្ងន់១៣.៣៣ក្រាម និងសម្ភារៈមួយចំនួនទៀត ។
ចំនួនអ្នកមានគ្រឿងញៀនដែលបានទទួលការព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនមានចំនួន 30 នាក់នៅមណ្ឌលបន្សាបគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ ។ បច្ចុប្បន្ននៅសល់ ១០នាក់ទៀត ក្នុងមណ្ឌលបន្សាបគ្រឿងញៀនកង