ព្រឹកនេះ ប្រកាសផ្លាស់ប្ដូរស្នងការនគរបាល ខេត្តកំពង់ធំ, ឧត្តមសេនីយ៍ទោ ម៉ែន លី ជំនួសឧត្តមសេនីយ៍ទោ អ៊ុក កុសល
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ស្នងការនគរបាល ខេត្តកំពង់ធំ ត្រូវបានផ្លាស់ប្ដូរជាផ្លូវការ ដោយ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល។
ពិធីនេះត្រូវធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក សុខ លូ អភិបាលខេត្ត កំពង់ធំ។
គួរជម្រាបថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី អតីតជា ស្នងការនគរបាលខេត្ត ឧត្តរមានជ័យ ត្រូវបានផ្លាស់មកកាន់ជាស្នងការនគរបាលខេត្ត កំពង់ធំ ជំនួស លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលត្រូវបានផ្លាស់ប្ដូរភារកិច្ច៕