(ខេត្តតាកែវ)៖ កាលពីម្សិលមិញថ្ងៃទី២២ តុលា ឆ្នាំ ២០១៩ ក្រោម អធិបតីភាពយភាពរបស់លោក ហោ សារុន ដែលជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ រួមជាមួយនឹងលោក ឧត្តមសេនីយ៍ឯក យិន គារ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី «បដិសណ្ឋារ កិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព» ។

កម្មវិធិនេះបានប្រារព្ធធ្វើឡើងនៅសាល ប្រជុំសណ្ឋាគារស៊ើវែនដេអ៊ិន ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។ អង្គសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី មន្រី្ដសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង០៣ប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សរុបចំនួន៨០នាក់ផងដែរ៕


