ករណីឃាតកម្មសម្លាប់មនុស្ស ញាត់សាកសពចូលក្នុងវ៉ាលី យកមកទំលាក់ចោលនៅ ជ្រោះពេជ្រនិល
កំពង់ស្ពឺ -កាលពីថ្ងៃទី២៣.០៩.២០២០ វេលាម៉ោង១៤និង២០នាទី នៅចំនុចជ្រោះរ៉ោងរ៉ាង (ជ្រោះពេជ្រនិល) ខាងជើងផ្លូវជាតិលេច៤ ចន្លោះ(Km១០៤. Km១០៥) ភូមិទី៦ ឃុំត្រែងត្រយឹង , ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពមនុស្ស ដាក់ក្នុងវ៉ាលីពណ៌ខ្មៅយកមកទំលាក់ចោល ។
សពជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស អាយុប្រហែល៤០ឆ្នាំ សម្បុរស កម្ពស់១,៧៣ម ពាក់អាវយឺតពណ៌សដៃវែង ខោក្រណាត់ជើងវែងពណ៌ប្រផេះ (អាចជាជនជាតិចិន) ។
តាមការពិនិត្យរបស់សមត្ថកិច្ច សពមានស្នាមវាយបែកក្បាលខាងក្រោយ និងស្នាមរបួសករខាងស្តាំ និងឆ្វេង។
តាមការសន្និដ្ឋាន ! ជាករណីឃាតកម្មគិតទុកជាមុន ។
តំណឹងខាងលើនេះ បើបងប្អូននៅតាមបណ្តាក្រុមហ៊ុន មានបាត់សមាជិករបស់ខ្លូន សូមទំនាក់ទំនងៈ015 765 856 សូមពិនិត្យរូបខាងក្រោម។