(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០២០ មានករណី គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន ៥លើក បណ្ដាលឲ្យមនុស្ស ស្លាប់ ៣នាក់, របួសស្រាល ២នាក់ និងរបួសធ្ងន់ ៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, បត់មិនប្រយ័ត្ន និងកត្ដាយាន៕