ប្រទះឃើញសាកសពបុរសម្នាក់នៅក្បែស្រះទឹកមួយ សង្ស័យចូលលួចត្រីគេចិញ្ចឹមក្នុងស្រះ  បណ្តាលអោយប៉ះចរន្តអគី្គសនីស្លាប់

———————————————————-

(ពោធិ៍សាត់)  ថ្ងៃ ទី២៣  ខែកញ្ញា  ឆ្នាំ២០២០ត្រង់ចំណុចស្រះទឹករបស់ឈ្មោះ  លី  សុង  ភេទ ប្រុស  អាយុ ៥៦ឆ្នាំ  ជនជាតិខ្មែរ  ស្ថិតនៅ ភូមិកណ្តាល  ឃុំអន្លង់ត្នោត  ស្រុកក្រគរ  ខេត្តពោធិ៍សាត់  គេប្រទះឃើញសាកសពបុរសម្នាក់ក្បែស្រះទឹកនោះ  ដែលសពត្រូវគេស្គាល់ឈ្មោះថា  លី សុភា  ភេទ ប្រុស  អាយុ ២៨ឆ្នាំ  ជនជាតិខ្មែរ  បច្ចុប្បន្នរស់នៅ ភូមិ  ទទឹង  ឃុំ អន្លង់ត្នោត ស្រុកក្រគរ  ខេត្ត ពោធិ៍សាត់  មានប្រពន្ធនឹងកូនម្នាក់ក្នុងបន្ទុកគ្រួសារ។  តាមការធ្វើរកោសល្យវិច្ចយ័ របស់សមត្ថកិច្ចជំនាញទៅលើសាកសពបានអោយដឹងថា  សពមានកម្ពស់  ១.៧៣មែត្រ  នៅលើខ្លួនសពមានត្រី ចំនួន ២ក្បាល  ត្រីប្រា  នឹងត្រីចាប   ស្មារខាងឆ្វេងមានស្នាមឆូតស្បែក  កររលាត់ស្បែកនឹងជាំម្រាមដៃខាងស្តាំ ទាំងអស់រលាត់កាត់ទទឹង។សពអាចស្លាប់លើសពីរ ១០ម៉ោង  ហើយអាចស្លាប់ដោយសារចរន្តអគ្គីសនីឆក់  ពេលដែលបុរសម្នាក់នេះចូលលួចត្រីរបស់គេក្នុងស្រះ  ខណះដែលគេរាយខ្សែភ្លើងតាមរបង  ទើបបណ្តាលអោយឆក់ស្លាប់បែបនេះ៕

ម្ចាស់ស្រះចិញ្ចឹមត្រី ឈ្មោះ  លី  សុង  រស់នៅ ភូមិ  ឃុំ ខាងលើ  សមត្ថកិច្ចបានរាយការណ៍ជូនព្រះរាជអាជ្ញា  សាលាដំបូង ខេត្តពោធិ៍សាត់  ដើម្បីឃាត់ខ្លួននឹងសាកសួរផងដែរតាមនិតិវិធីនៃច្បាប់។