កម្ពុជារំពឹងចំណូល ១ពាន់លានដុល្លារ បានពីតំណក់ប្រេងក្នុងរយៈពេល១០ឆ្នាំដំបូង

688

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែង ថាកម្ពុជានឹងទទួល បានចំណូល១០០០លានដុល្លារអាមេរិក ពី តំណក់ប្រេងក្នុងរយៈពេល១០ឆ្នាំដំបូង។ នេះបើតាមការអះអាងរបស់លោក ពេជ្រ ស្រស់ សមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ និង ជា ប្រធាន គណបក្ស យុវជន ខ្មែរ ។

លោក ពេជ្រ ស្រស់ កាលពីថ្ងៃទី២២ តុលា ២០១៩បានបញ្ជាក់ថានៅក្នុងកិច្ចប្រជុំ របស់ ក្រុមប្រឹក្សាពិគ្រោះយោបល់ជាមួយ លោក អគ្គបណ្ឌិតសភា ចារ្យ អូន ព័ន្ឋមុនី រ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ឋមុនីរ័ត្ន បានបញ្ជាក់អំពីក្ដីរំពឹងនៃចំណូលដែលកម្ពុជាទទួលបានពី វិស័យប្រេងកាតនៅក្នុងប្លុក A ដែនសមុទ្រកម្ពុជាថានៅរយៈពេល១០ឆ្នាំដំបូងនៃ ដំណើរការបូមប្រេងកម្ពុជារំពឹងថា នឹងទទួលបានចំណូល១ពាន់លានដុល្លារ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្ដី អូន ព័ន្ធមុនីរត្ន័ ក៏បានទម្លាយពីចំណូលពន្ធដារ ដែល កម្ពុជា ទទួល បាន ពី កាស៊ីណូ នៅ ឆ្នាំ២០១៩ នេះថា ប្រមូល បាន ពន្ធ ជាង ៥០លានដុល្លារអាមេរិក ដែល ចំណូល នេះ នឹង ថមថយ វិញ នៅ ឆ្នាំ២០២០ ដោយសារតែ ការ បិទ ល្បែង តាម អន ឡាញ ។ សម្ដេច តេជោ ហ៊ុន សែន នាយក រដ្ឋ មន្រ្ដី នៃ កម្ពុជា តែងតែបាន ប្រកាស ពី ភាពរឹងមាំនៃថវិកាជាតិដែលកម្ពុជាមាន ខណៈដែល ចំណូល គយ និង ពន្ធដារ បាន កើនឡើងគួរជាទីមោទនៈ ។

កាលពីដើមខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ សម្ដេច តេជោ ហ៊ុនសែន បានបញ្ជាក់ ថា ប្រទេស កម្ពុជា មាន ប្រាក់ បម្រុង សល់ រហូតដល់១៥ពាន់ លានដុល្លារ និងមាស ៣០តោនផងដែរ។សម្តេចតេជោបានបញ្ជាក់ផងដែរថា ចំណូល បាន ទទួល ពី ប្រេង នឹង ត្រូវយកទៅប្រើសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ ស្ពានជាដើម៕