ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០!
(ពិភពលោក)៖ នៅថ្ងៃ ពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកល លោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ សហរដ្ឋអាមេរិកបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 រហូតដល់ ២០០,០០០នាក់ កាលពីថ្ងៃអង្គារ សប្តាហ៍នេះ តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនអ្នកបោះឆ្នោតនានាត្រូវសម្រេចចិត្តថា តើ លោក ដូណាល់ ត្រាំ នឹងបន្តកាន់តំណែងមួយអាណត្តិទៀត ឬមួយក៏អត់។