ឧដុង្គ: នៅថ្ងៃព្រហស្បត៍ ០៧កើត ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹង ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង ៣០ នាទី មានប្រជាពលរដ្ឋរាយការណ៍ថា នៅចំនុចខ្ទមស្នាក់នៅរបស់ ឈ្មោះ យ៉ុង គង្គា ភេទ ប្រុស អាយុ ៣៦ឆ្នាំ ស្ថិតនៅភូមិដំណាក់ត្រាច ឃុំ ក្សេមក្សាន្ត ស្រុក ឧដុង្គ តែងតែមានមុខសញ្ញាសង្ស័យប្រើប្រាស់និងជួញដូរគ្រឿងញៀនចេញចូលទៅធ្វើសកម្មភាពនៅទីនោះរៀងរាល់ថ្ងៃ ក្រោយទទួលពត៍មាន កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានចុះទៅដល់ទីតាំងខាងលើ ជាក់ស្តែងកម្លាំងយើង បានឃាត់មុខសង្ស័យ ចំនួន ០៤នាក់៖
១.ឈ្មោះ យ៉ុង គង្គា ជាម្ចាស់ទីតាំងខាងលើ
២.ឈ្មោះ ធឿន វាសនា ភេទប្រុស អាយុ ៣៦ឆ្នាំ
៣.ឈ្មោះ តឿក ស៉ីយ៉ាង ភេទប្រុស អាយុ ២៧ឆ្នាំ អ្នកទាំងបីរស់នៅភូមិឃុំខាងលើ
៤.ឈ្មោះ ឃួន តារា ភេទប្រុស អាយុ ៣៦ឆ្នាំរស់នៅភូមិស្តុកល្ពៅ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ឆែកឆេររកឃើញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន ០៧កញ្ចប់តូច ទូរស័ព្ទដៃ ចំនួន ០២គ្រឿង ដាវចំនួន ០២ដើម កាំភ្លើងកែច្នៃប្រើខ្យល់ ចំនួន ០២ដើម និងឧបករណ៍ កែច្នៃ សំរាប់ ប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀត ។ ករណី ខាងលើជំនាញកំពុង កសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី ។