លោក Klopp រិះគន់ VAR ក្រោយពីបញ្ចប់ត្រឹមស្មើលើទឹកដីក្រុម Man Utd

498

លោក Jurgen Klopp បានទទួលស្គាល់ថា លោកពិតជាខកចិត្ត ដោយសារតែការអសមត្ថភាពរបស់ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាលហៅកាត់ថា VAR មិនអាចលុបចោលគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Marcus Rashford ខណៈដែលក្រុម Liverpool បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Manchester United កាលពីថ្ងៃអាទិត្យ។

លទ្ធផលនេះ មានន័យថា ក្រុម Liverpool បានបរាជ័យក្នុងការកត់ត្រាជ័យជម្នះជាលើកទី១៨របស់ពួកគេក្នុងក្របខ័ណ្ឌ Premier League។ លោក Klopp មានអារម្មណ៍ថា ខ្សែការពារ Victor Lindelof របស់ក្រុម Man United បានប្រព្រឹត្តកំហុសទៅលើខ្សែប្រយុទ្ធ Divock Origi នៃក្រុម Liverpool មុននឹងបង្កើតឲ្យមានគ្រាប់បាល់បើកឆាករបស់ Rashford នៅនាទី ទី៣៦។

Rashford បានស៊ុតបាល់បំប៉ោងសំណាញ់ទីនៅជិតប្រអប់ទី ហើយគ្រាប់បាល់នោះត្រូវបានយកជាផ្លូវការ បើទោះបីការត្រួតពិនិត្យដោយ VAR ហាក់បានបង្ហាញថា Lindelof បានទាញ Origi និងមិនបានប៉ះបាល់ក៏ដោយ ខណៈដែលការសម្រេចចិត្តនេះ បានធ្វើឲ្យលោក Klopp ខឹងសម្បារយ៉ាងខ្លាំង។ លោក Klopp បានឲ្យដឹងថា៖ «ពួកគេបានស៊ុតបាល់បញ្ចូលទី១គ្រាប់ ដែលបង្ហាញពីរាល់បញ្ហាទាំងអស់ជាមួយនឹង VAR។