កោះកុង ៖ នៅវេលាម៉ោង  ៨:៤០ នាទីព្រឹក   នាថ្ងៃទី  ២៥  ខែ  កញ្ញា  ឆ្នាំ  ២០២០  កម្លាំងជំនាញអធិការ ស្រុក មណ្ឌលសីមា  សហការជាមួយក្រុមគ្រូពេទ្យ  ចុះពិនិត្យសាកសពបុរស កម្មករ នេសាទម្នាក់ ឈ្មោះ  ប៉ិច  សារឿន  ភេទប្រុស  អាយុ  ៥៣  ឆ្នាំ   ដេកស្លាប់នៅលើទូក  នៅចំនុច ឃុំ ប៉ាក់ខ្លង  ស្រុក មណ្ឌលសីមា     ។

តាមការពិនិត្យ ជាក់ស្ដែង  និងការផ្ដល់ព័ត៌មាន ពី ប្រជាពលរដ្ឋបានឲ្យដឹងថា  សពរងគ្រោះតែងតែ ផឹកស្រា ជាប់ជាប្រចាំ  ហើយមិន ពិសារបាយ ទេីបខ្យល់គរស្លាប់ ដោយនៅលេីសពជនរងគ្រោះ  ពុំមានស្លាកស្នាមអ្វីទាំងអស់ ។

បច្ចុប្បន្ន  សពរងគ្រោះ បានប្រគល់ជូនសាច់ញាតិ រៀបចំធ្វើបុណ្យតាម ប្រពៃណី ។