Jesus អវត្តមានយ៉ាងហោចណាស់ ៣សប្តាហ៍ មុនពេលប៉ះ Leicester ស្អែកនេះ

 (មេនឆេស្ទើ)៖ ខ្សែប្រយុទ្ធក្លិប Manchester City, Grabriel Jesus នឹងអវត្តមានយ៉ាងហោចណាស់ក៏ ៣សប្តាហ៍ផងដែរដោយសារបញ្ហា ដែលត្រូវបង្ខំចិត្តខកខានប្រកួតទល់នឹង Leicester City នៅ Premier League នៅរាត្រីស្អែកនេះផងដែរ។

កីឡាករពាក់លេខ៩ Jesus បានរងរបួសនៅអំឡុងជួយ Man City យកឈ្នះម្ចាស់ផ្ទះ Wolverhamton Wanderer ៣-១ ក្នុង ១ប្រកួតរដូវកាលថ្មី ឆ្នាំ ២០២០-២០២១ របស់ពួកគេកាលពីសប្តាហ៍មុន។

បន្ថែមលើនេះ ខ្សែប្រយុទ្ធ ២៣ឆ្នាំ Jesus ក៏ខកខានជួយសាំបាប្រេស៊ីលប្រកួតទល់នឹងក្រុមជម្រើសជាតិបូលីវី និងប៉េរូ ក្នុងវគ្គជម្រុះ FIFA World Cup 2022 ដែលនឹងធ្វើឡើងនាខែក្រោយផងដែរ ដែលជាការបង្កក្តីកង្វល់កាន់តែខ្លាំងសម្រាប់អ្នកចាត់ការ Pep Guardiola ក្នុងក្លិបមេឃខៀវបន្ថែមលើខ្សែប្រយុទ្ធ Sergio Aguero ដែលមានបញ្ហារបួសត្រូវសម្រាកដល់ទៅ ៧សប្តាហ៍ឯណោះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here