(អៀរឡង់)៖ Conor McGregor បាននិយាយថា លោក ចង់ចេញពីការចូលនិវត្តន៍ ដើម្បីប្រកួតទល់នឹងកីឡាករ Manny Pacquiao ដែលអាចនឹងធ្វើឡើងនៅទឹកដីនៃប្រទេសស្ថិតនៅ ទ្វីបអាស៊ីប៉ែកបូព៌ា (Middle Est) ដែលអាចនៅចិន កូរ៉េខាងត្បូង និងជប៉ុនជាដើម។

អតីតម្ចាស់ជើងឯកខ្សែក្រវាត់ ២ ប្រភេទទម្ងន់ប្រដាក់ដាក់ទ្រុង McGregor បានសរសេរបង្ហោះនៅលើគណនី Twitter ដោយភ្ជាប់ជាមួយវីដេអូហ្វឹកហាត់ផងនោះ ត្រូវបានដកស្រង់ចេញផ្សាយដោយ BBC នៅថ្ងៃ សៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះថា «វាពិតជាកិត្តិយសខ្លាំងណាស់ ប្រសិនបើបានប្រកួតទល់នឹងជើងខ្លាំងទាំងពីរលើលោក មានដូចជា Manny Pacquiao ជាដើម»

កីឡាករសញ្ជាតិអៀរឡង់ វ័យ ៣២ឆ្នាំ McGregor បានយកឈ្នះគូប្រជែង Donald Cerrone នៅឯសង្វៀន UFC 246 កាលពីខែ មករា ដែលជា ១ប្រកួតចុងក្រោយរបស់ លោក ក្នុងប្រវត្តិប្រកួតបាន ២៦ដង ឈ្នះ២២ដង និងចាញ់ ៤ដង មុនប្រកាសចូលនិវត្តន៍ជាលើក ទី៣ កាលខែមិថុនា ឆ្នាំ២០២០ នេះ។

Conor McGregor បានធ្លាប់ចាញ់ការប្រកួតជាលក្ខណៈប្រដាល់សកលក្រោមកណ្តាប់ដៃរបស់ Floyd Mayweather ផងដែរកាលពី ឆ្នាំ២០១៧ ដែលជាការប្រកួតរកចំណូលបានច្រើនបំផុតទៀតផង បើទោះបីជារូបគេសុំចុះចាញ់ត្រឹមទឹក១០ ក៏ដោយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here