ព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែ កញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពី លោក  ឆៃ ជីងហ៊ាង អគ្គនាយក ក្រុម ហ៊ុន ឆៃ ជីងហ៊ាន គ្រុប និង លោក ជំទាវ នូវ ឧបករណ៍ សម្រាប់ វាស់កំដៅ(Intelligent Sensor Dispenser) ចំនួន១ ២០គ្រឿង និង និង ទឹកជែល សម្រាប់លាងដៃ ចំនួន ២០ ពីដុង ដែលមានចំណុះ ស្មើរ និង ១០០ លីត្រ ពី ឯកឧត្តម ឡូ រិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ វេស្ទើន និង លោក ជំទាវ នៅរាជធានីភ្នំពេញ។ដើម្បីឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុសម្រាប់ប្រើប្រាស់ ក្នុង វិធានការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រង ជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និង អរគុណ ដល់ សប្បុរសជន ដែលបាននាំយកអំណោយមានដូចជា  ឧបករណ៍ សម្រាប់ វាស់កំដៅ(Intelligent Sensor Dispenser) និង ជែល សម្រាប់ លាងដៃ  មកឧបត្ថម្ភ ដល់ រដ្ឋបាលខេត្តព្រះសីហនុ ដើម្បី ប្រើប្រាស់ ក្នុងវិធានការ ការពារ ទប់ស្កាត់ និង គ្រប់គ្រងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ហើយសកម្មភាពមនុស្សធម៌របស់សប្បុរសជនបានចូលរួមចំណែកក្នុងការការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ទទួលបានលទ្ធផលល្អ ធ្វើឱ្យជំងឺកូវីដ-១៩ មិនមានការឆ្លងក្នុងសហគមន៍ ប្រជាពលរដ្ឋគឺមានតែការចម្លងមកពីខាងក្រៅ តែប៉ុណ្ណោះ។

ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាល ខេត្តព្រះសីហនុ បានបន្តថា៖ ឧបករណ៍ សម្រាប់ វាស់កំដៅ និង អាកុលសម្រាប់ លាងដៃ ដើម្បី ការពារ និង ទប់ស្កាត់ ការឆ្លង ជំងឺកូវីដនេះ លោកគ្រូនឹងចែកជូន ដល់ស្ថាប័ន រដ្ឋនានា។ ទាំងសាលារៀន និង ទាំងស្ថាប័នរដ្ឋ សរុប ទាំងអស់ ចំនួន ១៧០ កន្លែង។

ដូចគ្នានេះដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ ឯកឧត្តម អភិបាល ខេត្តព្រះសីហនុ ម្ចាស់ ជំនួយ ទាំងពីរ ក្រុមហ៊ុន បានបន្ថែម សម្ភារៈនិង ឧបករណ៍ ដូច ជា ម៉ាស៊ីន សម្រាប់ វាស់កំដៅ និង ទឹកជែល សម្រាប់ លាងដៃ បន្ថែម ទៀត តាម តម្រូវការ របស់រដ្ឋបាលខេត្ត ដែលចង់បាន។

សូមបញ្ជាក់ផងដែរថា៖  ឧបករណ៍ សម្រាប់ វាស់កំដៅ(Intelligent Sensor Dispenser) និង ជែល សម្រាប់ លាងដៃ ដែលឯកឧត្តមអភិបាលខេត្តទទួលបានពីសប្បុរសជន ឯកឧត្តមយកទៅចែកជូនតាមសាលារៀន នានា នៅ ក្នុង ខេត្តព្រះសីហនុ ចំនួន ១០១ ក្នុងនោះ សាលារៀន នៅ ក្នុង ក្រុងព្រះសីហនុ , ក្រុងកោះរុង , ស្រុកស្ទឹងហាវ , ស្រុកព្រៃនប់ , ស្រុកកំពង់សិលាជាដើម   ៕