កំពត ៖ នៅថ្ងៃ  ទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោ១២ និង ៣០នាទី មានករណីហិង្សាដោយចេតនា(វាយនឹងចានថ្ម) នៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

ជនរងគ្រោះ ឈ្មោះ ទិត រ៉ា ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅ ភូមិ ភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត រងរបួស ក្រោមក្លៀកឆ្វេង១ កន្លែង កឆ្វេង១កន្លែង និងស្មាឆ្វេង១កន្លែង។

ជនសង្ស័យ ឈ្មោះឡុង វាសនា ហៅយ៉ាត់ ភេទប្រុស អាយុ ២៦ឆ្មាំ នៅជាមួយគ្នា បានយកចានថ្មអុកក្បាលជនរងគ្រោះ បែកចាន យកអំបែងចានទៅប្រតាយប្រតប់លើជនរងគ្រោះបណ្តាលអោយរងរបួស។

មូលហេតុ ស្រវឹងស្រា ដណ្តើមគ្នាបើកទូរស័ព្ទ ស្តាប់ បទចំរៀងទាស់ពាក្យសំដីគ្នា។

ជនសង្ស័យ បានឃាត់ខ្លួន ចាត់ការតាមច្បាប់៕