មានករណីប្លន់នៅថ្ងៃ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង​២២ និង ៣០នាទី

-ចំណុច:បឹងកំសាន្ត ភូមិ ទួលក្រសាំង សង្កាត់រការខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្តាល។

*ជនរងគ្រោះ:១នាក់

-ឈ្មោះ លា  លីសា ភេទប្រុស អាយុ ២២ឆ្នាំ

ទីលំនៅ:ភូមិ ថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល,

មុខរបរ:ដឹកជញ្ជូនឥវ៉ាន់ តាមអនឡាញ។

*ជនសង្ស័យ:០៣នាក់

ភេទប្រុស  មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

*សម្ភារ:បាត់បង់:

-ម៉ូតូ១គ្រឿងម៉ាកsuzuki let ពណ៏សលាយក្រហមផលិត ឆ្នាំ២០១៨ ផ្លាកលេខ ១AA ៩៣២១កណ្តាល។

*វត្ថុតាងចាប់យក:(គ្មាន)

***សភាពនៃរឿងហេតុ

មុនពេលកេីតហេតុជនរងគ្រោះបានជិៈ ម៉ូតូមួយគ្រឿងដែលមានភិនភាគដូចខាងលើតែម្នាក់ឯងចេញពីផ្ទះរបស់ខ្លួនទៅកន្លែងដេប៉ូលក់គ្រឿងសំណង់ដែលគាត់ មើលការខុសត្រូវតើមាន អ្នកដេកយាមនៅកន្លែងដែររឺទេ ពេលទៅដល់ក៏ឃើញមានអ្នកដេក៤ទៅ៥នាក់ ហេីយ

ជនរងគ្រោះក៏បានជិៈម៉ូតូត្រឡប់មកផ្ទះវិញពេលមកដល់ផ្ទះ ស្រាប់តែឃើញរបងផ្ទះចាក់សោរដោយខ្ជិលរំខានឳពុកម្តាយដេកលក់ បន្ទាប់មកជនរងគ្រោះក៏ជិៈម៉ូតូបំណងទៅដេកផ្ទះបងប្អូននៅ ឃុំ ព្រែកគយ ស្រុក ស្អាង ខេត្តកណ្តាល។ លុះជិះដល់ ចំណុចកើត

ហេតុខាងលើស្រាប់តែមានជនសង្ស័យ ០៣ នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាមេីលពណ៌មិនដឹងសេរីទេព្រោះមេឃងងឹត តាមមកពីក្រោយហើយម្នាក់អង្គុយខាងក្រោយបានកាន់ដាវសំដៅក្បាលជនរងគ្រោះ តែជនរងគ្រោះឃើញទាន់គេចផុត ហេីយផ្តួលម៉ូតូចោលរត់គេចខ្លួនពីកន្លែងកើតហេតុ ភ្លាមៗនោះជនសង្ស័យម្នាក់រត់ដេញតាមពីក្រោយបានប្រហែល ៣០ម៉ែត្រ ក៏ត្រឡប់ទៅកន្លែងម៉ូតូវិញបានលើកម៉ូតូជិះគេចខ្លួនទៅទិសខាងត្បូងបាត់តែម្តង។បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលការខ្ពស់ដេីម្បីជួយស្រាវជ្រាវតាមនីតិវិធី។