ណ្ឌ័កម្មសិទ្ធិវិញ្ញាបណ្ឌ័បត្រសំគាល់អចលនវត្ថុក្នុងឃុំចំនួន៣គឺឃុំទឹកវិលឃុំកោះខែលឃុំព្រែកគយក្នុងស្រុកស្អាង ដែលគ្របលើដីរបស់ប្រជាពលរដ្ឋដែលកាន់កាប់អាស្រ័យផលជាយូឆ្នាំមកម្លេះ÷

ប្រជាពលរដ្ឋរស់នៅ ភូមិ ទួលខ្មួញ ភូមិ ព្រែករាំង ក្នុង ឃុំទឹកវិល ស្រុកស្អាងបានកើតទុក្ខមិនសុខចិត្តខណ:ដីរបស់គាត់អាស្រ័យផលតាំងពីទស្សន៍វត្ត៨០មកទល់បច្ចុប្បន្នដោយធ្វើការដាំដុះជាយូឆ្នាំមកហើយ ហេតុអ្វីបានជាអាជ្ញាធរមិនធ្វើប្លង់កម្មសិទ្ធអោយគាត់ដដោយធ្វើម្លេះសំអាងថាជាដីអាងទឹករបស់រដ្ឋ។

លោក បានបន្តអោយដឹងទៀតថាដោយគោលការណ៍ដ៍ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាដីដែលប្រជាពលរដ្ឋគាត់រស់នៅជាយូឆ្នាំហើយបានអាស្រ័យផលដាំដុះនៅកន្លែងនោះយូរមកហើយ+ សូមអោយអាជ្ញាធរមេត្តាជួយធ្វើប្លង់ដីកម្មសិទ្ធិជូនគាត់ទៅ (លោកថាបើមិនព្រមធ្វើប្លង់អោយគាត់តើដីនេះជាដីរបស់ម៉ែលោកឯងហ្ហេ!! ម៉េចក៍មិនព្រមធ្វើបណ្ឌ័កម្មសិទ្ធអោយគាត់នោះ)

ថ្លែងក្នុងកិច្ចប្រជុំវេទការសាធរណះនៅ វត្តព្រែករាំង ឃុំ ទឹកវិល ស្រុកស្អាង ខេត្តកណ្តាលនាថ្ងៃ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោកនៅ ប៉េងចន្ទ័ដារ៉ា អភិបាលរងខេត្តកណ្តាលបានមានប្រសាសន៍ថា ដីអាងទឹករបស់រដ្ឋជាសាធារណះរដ្ឋគ្មានអ្នកណាមកធ្វើអាស្រយ័ផលនិងធ្វើជាកម្មសិទ្ធនោះឡើយ ហើយក៍គ្មានអ្នកណាហានចាត់ចែងនោះទេ គឺមានតែ សម្តេច នាយរដ្ឋមន្ត្រី ទើបអាចកាត់ខ្វៀលអោយបាន។

ជាចុងក្រោយប្រជាពលរដ្ឋបានសុំណុំពរដល់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍និងដោះស្រាយ ដើម្បីកាត់ខ្វៀលដីអាស្រ័យផលជាយូមកហើយនោះបានជាកម្មសិទ្ធស្របច្បាប់ជូនដល់ប្រជាពលរដ្ឋបានជាសិកម្មស្របច្បាប់ដើម្បីជាលំនឹងនៃការទ្រទ្រង់ជីវភាពផងដឺរ៕