ឃាត់ខ្លួន​ជនសង្ស័យ ​២​នាក់​ ពាក់ព័ន្ធ​ករណី​អំពើ​ចោរកម្ម​

​ព្រះ​សីហ​នុ​ ៖​ ​ នៅ​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០២០​ កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ ២​នាក់​ ពាក់ព័ន្ធ​ករណី​អំពើ​ចោរកម្ម​ (​លួច​កាច់​បំបែក​សោ​រក​ម៉ូតូ​ )​ ។​

​ជនសង្ស័យ​ចំនួន ​០២​នាក់​មានឈ្មោះ​ ៖១-​ឈ្មោះ​ ភូ​ វ៉ា​ន់​ធី​ ហៅ​ កា​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្រុក​កំណើត​ ភូមិ​ក្រាំង​ ឃុំ​ក្រាំងអំពៅ​ ស្រុក​កំពត​ ខេត្តកំពត​ មុខរបរ​ មិន​ពិតប្រាកដ​ ​ និង​២-​ឈ្មោះ​ សន​ ធីតា​ ហៅ​ ដា​ ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្រុក​កំណើត​ ភូមិ​កោះ​ស្តេច​ ឃុំ​ព្រះ​ព័ន្ធ​ ខេត្តព្រៃវែង​ មុខរបរ​ មិន​ពិតប្រាកដ​ បច្ចុប្បន្នអ្នកទាំង២ មាន​ទីលំនៅ​ អូរ​អា​រេ​វ​ ភូមិ​២​ សង្កាត់​១​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​​វត្ថុ​តាង​ចាប់​យក​រួម​មាន​៖​ ម៉ូតូ​ចំនួន​ ០៥​គ្រឿង​ ម៉ាក​ស្គូ​ពី​ ពណ៌​ស​០២​គ្រឿង​,​ ម៉ាក​ អ៊ែ​រ​ប្លែ​ត​ ពណ៌​ទឹកមាស​លាយ​ប្រាក់​០១​គ្រឿង​,​ ម៉ាក​ហុងដា​អេស​អេ​ច​ ពណ៌​ស​ ០១​គ្រឿង​ និង​ ម៉ាក​ ហ្សូ​ម​មឺ​អ៊ិ​ច​ ពណ៌​ស​ ០១​គ្រឿង​ ។​ (​ផល​នៃ​អំពើ​លួច​)​ +​ទូរស័ព្ទ​ដៃ​ចំនួន​ ០២​គ្រឿង​ ម៉ាក​ HUAWEI​ ០១​គ្រឿង​ និង​ REALME​ ០១​គ្រឿង​ ។​ +​កាបូប​ប្រាក់​ ០១​ ពណ៌​ខ្មៅ​ មាន​ប្រាក់​ចំនួន​ ៧០,០០០៛​ (​ប្រាំពីរ​ម៉ឺន​រៀល​)​ និង​ ៦៤$​ (​ហុកសិប​បួន​ដុល្លារ​អា​មេ​រិ​ក​)​ +​ស្លាក​លេខ​ម៉ូតូ​ ០១​សន្លឹក​ (​ ភ្នំពេញ​ 1F-7203)​ ។​

​ករណី​នេះ​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕