(អន្តរជាតិ) ជាមួយនឹងទ្រព្យសម្បត្តិជាមធ្យមរបស់មនុស្សពេញវ័យប្រមាណ ៥៦៤.៦៥០ ដុល្លារអាមេរិក ប្រទេសស្វីស នៅតែបន្តក្លាយជាប្រទេស ដែលមានចំនួនអ្នកមានច្រើនបំផុតនៅលើពិភពលោក ដោយឈរនៅលំដាប់ទី ១ នៅលើសកលលោកនៃតារាងចំណាត់ថ្នាក់នៃរបាយការណ៍របស់ Global Weath Report ដែលធ្វើឡើងដោយធនាគារ Credit Suisse ។
លទ្ធផលស្រាវជ្រាវរបស់ Credit Suisse បានប្រកាសនាថ្ងៃទី ២១ ខែតុលា អំពីកម្រិតមានទ្រព្យសម្បត្តិ សម្រាប់ក្រុមគ្រួសារនៅទូទាំងពិភពលោក បានបង្ហាញថា ប្រាក់ចំណូលជាមធ្យមរបស់មនុស្សពេញវ័យស្វីស បានកើនឡើងជាមធ្យម ១៧.៧៩០ ដុល្លារអាមេរិក ក្នុងរយៈមួយឆ្នាំកន្លងមក ដែលជាកម្រិតកើនឡើងធំបំផុត ដោយត្រូវបានកត់សម្គាល់ទូទាំងសកលលោក។ មូលហេតុ គឺដោយសារ អត្រាប្តូរប្រាក់រវាង ហ្វ្រង់ស្វ៊ីស និង ប្រាក់ដុល្លារអាមេរិក មានភាពខុសប្លែកគ្នា តាមទិសដែលមានផលប្រយោជន៍ សម្រាប់បណ្តាប្រទេសអឺរ៉ុបខាងលិចនេះ៕ ប្រភព៖ btcnn.com