ព្រះសីហនុ ៖  ចាប់តាំងពី ម៉ោងជាង ២ រំលងអធ្រាត្រឆ្លងចូល ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ កម្លាំងគណៈបញ្ជាការ ឯកភាព រដ្ឋបាលខេត្ត ព្រះសីហនុ បានចុះត្រួតពិនិត្យក្នុងទី តាំង ខារ៉ាអូខេរបស់ជនជាតិចិនមួយកន្លែង ឈ្មោះ ចិន ស៊ីន ខាយ សៀន មិននៅម្តុំឆ្នេរអូរ ឈើទាលស្ថិតក្នុង ភូមិ ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលតាម របាយការណ៍បឋមថា ទំនងជាអាចមានការពាក់ព័ន្ធ ករណីជួញដូរ ផ្លូវភេទ និង ប្រើប្រាស់ គ្រឿងញៀន ។  មាន ជនជាតិចិន ប្រុស ស្រី ជាង ៤០០ នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅក្នុងទីតាំង ខារ៉ាអូខេនេះ ដើម្បីត្រួតពិនិត្យនិងសាកសួរដោយសមត្ថកិច្ចជំនាញ ។ ប្រភព ដដែល បានបញ្ជាក់ ថា  រហូតមកដល់ ព្រឹកថ្ងៃដដែលនេះ ការត្រួតពិនិត្យកំពុងធ្វើបន្ត ហើយមិនទាន់មានរបាយការណ៍ផ្លូវការពី សមត្ថកិច្ចថា  មានបទល្មើសអ្វីខ្លះនិងមានមនុស្សប៉ុន្មាននាក់ដែល ជាប់ពាក់ព័ន្ធនឹងបទល្មើសនៅឡើយទេ ៕