ភ្នំពេញ.នៅព្រឹកថ្ងៃ ទី៣០ ខែកញ្ញា ២០២០ វេលាម៉ោង១០ និង ៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជភ្នំពេញ បាននាំជនសង្ស័យលួច កាច់សោរ.កម៉ូតូ មកចង្អុលលបង្ហាញ ទីតាំងដែលយកម៉ូតូលួចបានមកដាក់បញ្ចាំ នៅចំណុចផ្ទះលែខ 4C ផ្លូវលេខ១៨៦ ស្ថិតក្នុង សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រត្តិបត្តិការខាងលើ ដឹកនាំដោយ លោក វរសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល លោក បានបញ្ចាក់ដឹងថា មុននឹងមកឆែកទីតាំងខាងលើគឺថា កម្លាំងជំនាញរបស់ លោក បានស្រាវជ្រាវឃាត់ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាលួចកាច់សោរ.កម៉ូតូ បានកាលពីថ្ងៃ ទី២៨ កញ្ញា កន្លងនេះ ។
ប្រភពដដែលបានបន្តថា សមត្ថកិច្ចបាមរឹបអូម៉ូតូ ចំនួន ១១គ្រឿង ម៉ូតូអត់អាគុយ មួយគ្រឿង យកទៅពិនិត្យនៅការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលដើម្បីត្រួតពិនិត្យឯកសារ ថាតើម៉ូតូណាខ្លះអត់ឯកសារ និងខ្លះទៀត អាចនឹងជាផលចោរកម្ម ។ ចំណែក ម្ចាស់ទីតាំងយកទៅសួរនាំផងដែរ។