(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗរបស់អាមេរិក មានដូចជា Google, Facebook, Amazon និង Apple រួមទាំងក្រុមហ៊ុនមួយចំនួនទៀតនឹងប្រឈមមុខ នឹងច្បាប់ថ្មី ដែលចេញគណៈកម្មការអឺរ៉ុប (EU) ក្នុងគោលដៅទប់ស្កាត់ការប្រើប្រាស់អំណាចខុសច្បាប់ និងចៀសវាងហានិភ័យផ្សេងៗ។ នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃ ទី០១ ខែតុលា ឆ្នាំ២០២០។

សេចក្ដីព្រៀងច្បាប់ថ្មីនេះមានឈ្មោះថា «Digital Services Act ឬច្បាប់សេវាកម្មឌីជីថល» ដោយបង្កើតឡើងក្នុងគោលបំណងទប់ស្កាត់អំណាចរបស់ក្រុមហ៊ុន បច្ចេក វិទ្យាធំៗនៅអាមេរិក ដែលពួកគេធ្វើប្រកួតប្រជែងក្នុងភាពមិនស្មោះត្រង់។ និយាយរួមច្បាប់នេះ ត្រូវបានបែកចែកជាពីរផ្នែកធំៗគឺ ទី១ ទាក់ទងនឹងការចែករំលែក ទិន្នន័យនិង ទី២ គឺការដំណើការទីផ្សារឌីជីថល។

EU បានបន្ថែមទៀតថា កន្លងមកក្រុមហ៊ុនអាមេរិកទាំងនោះបានប្រើប្រាស់អំណាចផ្ទាល់ខ្លួនដែលមាន ចំពោះអ្នកប្រើប្រាស់ បានធ្វើទីផ្សារ ក៏ដូចជា ប្រតិបត្តិការទៅលើសេវាកម្មផ្សេងៗដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនដោយមិនបានគោរពទៅតាមច្បាប់ដែលមានកន្លងមក ដូច្នេះហើយទើប EU សម្រេចធ្វើច្បាប់ថ្មីដើម្បីទប់ស្កាត់៕