ខេត្តមណ្ឌលគិរី ៖ នៅវេលាម៉ោង១៨ និង០០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។ បង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ឃាត់ខ្លួន និងឆែកឆេរ ក្នុងម៉ូតូ និងបន្ទប់ជួល លើជនសង្ស័យចំនួន ០២ នាក់ ស្រី ០១ នាក់ ដូចមានឈ្មោះខាងក្រោម ៖ ១. ឈ្មោះ ដា រី ហៅ ម៉ាប់ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅភូមិ ព្រែកទន្លាប់ ឃុំព្រែកទន្លាប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បច្ចុប្បន្នស្នាក់នៅភូមិចំការតែ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ២. ឈ្មោះ ជា ផាលីណែត ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតមៅភូមិអូរបែកក្អម សង្កាត់ទឹកល្អក់២ ខណ្ឌ័ទួលគោក រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ភូមិចំការតែ សង្កាត់ស្ពានមានជ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ដោយឡែកសម្ភារៈ និងវត្ថុតាងដកហូតបានរួមមាន ៖ សារធាតុសង្សយ័ថាជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ( ម៉ាកទឹកកក ) ចំនួន ២២ កញ្ចប់ ( ៦ កញ្ចប់ធំ ; ៧ កញ្ចប់ធំល្មម ; ៩ កញ្ចប់តូច ) មិនទាន់ថ្លឹង។ ឧបករណ៍ សម្ភារៈ មធ្យោបាយ ដកហូតបាន ៖
ជនសង្ស័យ ព្រមទាំងសម្ភារៈ និងមធ្យោបយទាំងអស់ កម្លាំង ជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កំពុងថែរក្សា និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕