ភ្នំពេញ ៖ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០២នាក់ ពាក់ពន្ធ័បទល្មើសអំពើលួច ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ១៣៥អឺ០ហ្សេត ផ្លូវលេខ១៤៤ ភូមិ៤ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី ។
ជនសង្ស័យរួមមាន ៖ ១-ឈ្មោះ ប៉ែន ចាន់ណា ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៥E3 ផ្លូវលេខ ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួនថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៣និង០០នាទី នៅចំណុចផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
២-ឈ្មោះ ជឹម សំភព ភេទ ប្រុស អាយុ ១៨ ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (ឃាត់ខ្លួនថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៦ និង០០ នាទី នៅចំណុចផ្លូវលេខ១១០ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ )
ម្ចាស់ម៉ូតូមាន ឈ្មោះ ផាត បញ្ញារិទ្ធ ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ២១៨ ផ្លូវលេខ៥ ភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរ និស្សិត ។ សម្ភារៈបាត់បង់ ម៉ូតូម៉ាកហុងដា ZOOMERX ពណ៌ ទឹកប្រាក់ សេរីឆ្នាំ ២០១៦ លេខតួ ៥០២១០៩៣ លេខម៉ាស៊ីន០០២១០៩៣ ពាក់ស្លាកលេខ ភ្នំពេញ1FQ-1721 ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕