កណ្តាល​ ៖​ បុរស​ម្នាក់​ចាក់​សម្លាប់​នារី​ម្នាក់​ជា​ច្រើន​កាំបិត​បណ្តាល​អោយ​ស្លាប់​ភ្លាមៗ​ ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​ រួច​បាន​ចូល​សារភាព​កំហុស​របស់​ខ្លួន​នៅ​មុខ​សមត្ថកិច្ច​ ។​

​អំពើ​ឃាតកម្ម​នេះ​ បាន​កើតឡើង​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ ​ទី​២​ ខែតុលា​ ឆ្នាំ​២០២០​ នៅ​ចំណុច​ផ្លូវ​លេខ​១១៥​កែង​១១៧​ ភូមិ​ព្រែក​ហូរ​ខាងកើត​ សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​ ។​

​លោក ​វរសេនីយ៍ទោ​ យី​ វណ្ណ​ដា​ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​ ថ្លែងប្រាប់​ថា​ អំពើ​ឃាតកម្ម​នេះ​ គឺ​កើតឡើង​ពី​រឿង​ស្នេហា​ត្រីកោណ​ ខណៈ​ជនល្មើស​បាន​ស្រឡាញ់​គ្នា​ជាមួយ​នារី​រង​គ្រោះ​ ។​ ប៉ុន្តែ​ នារី​រង​គ្រោះ​បែរជា​មាន​ស្នេហា​មួយទៀត​ ទើប​ជន​ដៃដល់​ប្រព្រឹត្ត​បទល្មើស​ចាក់​សម្លាប់​នារី​រង​គ្រោះ​ តែ​ម្តង​ ។​

​ក្រោយ​ពី​កើតហេតុ​រួច​ ជនល្មើស​បាន​ចូល​ទៅ​សារភាព​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង​ តែ​ដោយសារ​ករណី​នេះ​ កើតឡើង​នៅ​ក្រុង​តា​ខ្មៅ​ ទើប​សមត្ថកិច្ច​កំពុង​សាកសួរ​ បន្ត​តាម​នីតិវិធី​ ។​

​ជនល្មើស​មានឈ្មោះ​ សុខ​ សោ​ភ័​ណ្ឌ​ អាយុ​៣៨​ឆ្នាំ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃ ទី​១​ ខែតុលា​ ឆ្នាំ​២០២០​ ។​ ចំណែក​នារី​រង​គ្រោះ​ មានឈ្មោះ​ កៅ​ ស្រី​កែវ​ អាយុ​២៦​ឆ្នាំ​ ។​

​នារី​រង​គ្រោះ​ ត្រូវ​បាន​ឃាតករ​ចាក់​សម្លាប់​ចំនួន​៣​កន្លែង​ គឺ​ ចំ​ពីមុខ​១​កាំបិត​និង​ក្រោយខ្នង​២​កាំបិត​ បណ្ដាល​អោយ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​