ថ្ងៃទី ០១/ ១០/ ២០២០ វេលាម៉ោង ១២:១០នាទី កម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គពពេល បានធ្វើការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន នៅចំណុចភូមិត្រាំរនាប ឃុំអង្គពពេល ចំនួន ០៤នាក់ ៖
១. ឈ្មេាះ គង់ សុភ័ក ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិត្រាំរនាប ឃុំអង្គពពេល ស្រុកគងពិសី
២. ឈ្មេាះ ជិន គឹមសួរ ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី
៣. ឈ្មេាះ ផាន់ សារ៉ន ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិទួលសុទិន ឃុំអង្គពពេល ស្រុកគងពិសី
៤. ឈ្មេាះ ភួង ភក្តី ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី
ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៦កញ្ចប់ (មធ្យម០១ តូច ១៥).ជញ្ជីងអេឡិចត្រូនិច ១គ្រឿង.
ទូរស័ព្ទដៃ ១គ្រឿង.ដាវ ២ដើម និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។