អគ្គិសនីកម្ពុជាបង្ហាញ​គំរូ​វិក្កយ​បត្រ​​ថ្មី ក្រោយពី​សម្តេចតេជោ ហ៊ុន សែន សម្រេច​ឲ្យ​ដក​ការ​ភ្ជាប់​ថ្លៃ​សំរាម​ចេញ​ពីវិក្កយ​បត្រ

749

(ភ្នំពេញ)៖  ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រកាសដកហូតសិទ្ធិប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី ហើយដាក់ឲ្យដេញថ្លៃជាថ្មី តែត្រូវមានក្រុមហ៊ុនយ៉ាងតិច៣ចូលរួម​កាលពី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយចំនួន ៤,០៣៨នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្ររួចមក ពេលនេះខាងអគ្គិសនីកម្ពុជាបានចេញវិក្កយបត្រថ្មីមួយហើយ។

ក្នងនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវះកាត់ជម្ងឺរ៉ាំរ៉ៃមួយនេះបានណែនាំឲ្យព្យាបាលតាំងពីយូរមកហើយ ពីឆ្នាំ២០១៥ ប៉ុន្តែមិនត្រូវបានធ្វើ។ តែពេលនេះសម្តេចតេជោ បានបញ្ចាក់ថា នឹងសម្រេចដកថ្លៃសេវាប្រមូលសំរាមចេញពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០តទៅ។ តោះចាំអីទៀតសូមមើលនូវវិក្កយបត្រគំរូថ្មី ដែលគ្មានភ្ជាប់ថ្លៃសំរាមខាងក្រោមនេះទាំងអស់គ្នា៕