ព្រះសីហនុ៖ រសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២០ លោក គង់ វិតាណ: អភិបាលរង ខេត្តព្រះសីហនុ អញ្ជើញបើកសម្ពោធដំណើរការសាកល្បងផ្សារទំនើបព្រីនស៍ ម៉ល (Prince Mall) មានទីតាំងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម  លោក ជំទាវ  លោក ឧកញ៉ា លោក លោក ស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងភ្ញៀវកិត្តិយស ។

លោក Legen Cinema តំណាងអាជីវកម្មផ្សាទំនើប ព្រីនស៍ ម៉ល មានប្រសាសន៍ថា នេះជាគម្រោងមជ្ឈមណ្ឌលទិញទំនិញខ្នាតធំមានមុខងារចម្រុះមានទំនិញម៉ាកល្បីៗ។ ព្រីនស៍ ហ័នយូ រៀលអ៉ីស្ទេត ជាកាដូសម្រាប់ខេត្តព្រះសីហនុ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប ។ ព្រីនស៍ ម៉ល មានប្រតិបត្តិការលើដី ៥ម៉ឺនម៉ែត្រការ៉េ មានទំនិញម៉ាកល្បីៗជាង ១២០ហាង ចំណតរថយន្តជាង ១,២០០កន្លែង ដើម្បីផ្ដល់ឱ្យអ្នកប្រើប្រាស់នៅ ខេត្តព្រះសីហនុនូវបទពិសោធន៍នៃការទិញទំនិញបែបកម្សាន្ត បែបចម្រុះពេញលេញ បំរើសេវាកម្មបម្រើអតិថិជន ។ ធ្វើឱ្យខេត្តព្រះសីហនុក្លាយជាទីក្រុងទទួលភ្ញៀវមានមុខងារចម្រុះ “ទីក្រុងនៃការរស់នៅចន្លោះទី៣ “ជាកន្លែងទំនាក់ទំនងសង្គមជម្រើសដំបូង” សម្រាប់យុវជនខេត្តព្រះសីហនុ តាមរយៈពហុមុខងារ និងប្រតិបត្តិការជំនាញក្លាយជាតំបន់ពាណិជ្ជកម្មថ្មីនៃខេត្តព្រះសីហនុ។ ព្រីនស៍ ម៉ល ប្រជុំទៅដោយអាជីវកម្មធំៗចំនួន៥ រួមមាន -ទំនិញលក់ រាយទាន់សម័យលំដាប់អន្តរជាតិ

 

លោកអភិបាលរងខេត្តបានបន្តថា ការសម្ពោធដាក់ឱ្យដំណើរការសាកល្បងផ្សារទំនើបព្រីនស៍ ម៉ល ដែលវិនិយោគដោយក្រុមហ៊ុន Prince Huan You Real Estate Cambodia Group Co. Ltd កំពុងបណ្ដាក់ទុនលើគម្រោងអភិវឌ្ឍន៍ក្នុងវិស័យជាច្រើនក្នុងប្រទេសកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ។ នេះគឺជាសកម្មភាពបង្ហាញពីការជឿជាក់របស់អ្នកពីនិយោគទុនមកលើរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រ ផ្តល់ការងារជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ។ រដ្ឋបាលខេត្តបាននិងកំពុងខិតខំបន្តលើការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរួមមានការកសាងផ្លូវទីក្រុង ផ្លូវប្របឆ្នេរសមុទ្រ ពិសេសផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយរៀបចំទំនើបកម្ម សុវត្ថិភាព បរិស្ថាន និងសោភ័ណភាព។