(កណ្តាល ) ៖ កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ ទី២ ខែតុលា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយជិះម៉ូតូម្នាក់ឯង ម៉ាក Honda Click ពណ៌ទឹកក្រូចលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AN-6003 ។
រថយន្តសាំ យ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2K-4407 បានដឹកបន្លែចេញពីខេត្តកំពង់ស្ពឺ ក្នុង គោលបំណងយកមកលក់នៅផ្សារដើមគរ ដោយធ្វើដំណើរក្នុងរថយន្តមានគ្នីគ្នា៤ទៅ៥នាក់ ខណៈមកដល់ចំណុចកើតហេតុនេះ ក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda Click ធ្វើដំណើរបញ្ច្រាសទិសគ្នា មកបុកជាមួយរថយន្តសាំយ៉ុងចំពីមុខពេញទំហឹង បណ្ដាលឲ្យបុរសភាគីខាងម៉ូតូដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ។ រីឯរថយន្តសាំយ៉ុងបានបើកទៅមុខទាំងបែកកង់ជិត២០០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋឃាត់បានទាំងរថយន្ត និងតៃកុងប្រគល់ឲ្យសមត្ថកិច្ច ។
រថយន្តសាំយ៉ុងដឹកបន្លែនេះ ត្រូវបានបងប្អូនតៃកុងរថយន្ត ហៅរថយន្តសាំយ៉ុងមួយគ្រឿងទៀតមកសាងបន្លែ ដើម្បីយកទៅលក់បន្តនៅផ្សារដើមគរ ។ រីឯរថយន្តសាំយ៉ុង និងម៉ូតូជនរងគ្រោះ ត្រូវសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយតាមក្រោយ ៕