(កណ្តាល)÷ នារីម្នាក់ត្រូវបានគេចាក់បណ្ដាលឲ្យស្លាប់នៅតាមដងផ្លូវមុខ វត្តព្រែកហូ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ត កណ្តាល វេលាម៉ោង ១២៖៣០នាទី រំលង អធ្រាត្រ ឈានចូលថ្ងៃ ទី ០២ ខែ តុលា ឆ្នាំ ២០២០ ប្រហែលមួយម៉ោងក្រោយមក ជនដៃដល់បានចូលសារភាពនៅឯអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
បើតាមអ្នកស្គាល់នារីរងគ្រោះ បានឱ្យដឹងថា នាងមកជួលផ្ទះស្នាក់នៅធ្វើជាកម្មកររោងចក្រ, ឯការស្លាប់នេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា គឺជាអំពើឃាតកម្មចាក់សម្លាប់ប្រាកដមែន
ហើយបានដឹងតម្រុយខ្លះៗថា ” ផ្ដើមចេញពីរឿងប្រច័ណ្ឌ ” ត្រង់ថា ជនដៃដល់ និងនារីរងគ្រោះត្រូវជាយ៉ាងម៉េចនឹងគ្នា មិនទាន់ដឹងច្បាស់នោះទេ? ( ជាសង្សារ ឬ ប្ដី ?)
លុះណាតែសាកសួរខាងជនដៃដល់ ដែលបានចូលសារភាពនៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង រួចរាល់សិន ទើបអាចដឹងច្បាស់ថា ការស្លាប់នេះដោយសារមូលហេតុអ្វីអោយប្រាកដ។