(កំពង់ស្ពឺ):ថ្ងៃ ទី០២ ខែតុលា ឆ្នាំ២០២០,វេលម៉ោង:១៣,៣០នាទី នៅខ្ទម លើថ្នល់រទេះភ្លើង
ស្ថិតនៅ ភូមិ ក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងនគរបាលក្រុងច្បារមន បានធ្វើការល្បាត និងឃាត់មុខសញ្ញាសង្ស័យ ០១នាក់ ឈ្មោះ សាត់ តន ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅ ភូមិ កើតហេតុខាងលើ ហើយបានដកហូត ម៉្សៅសថ្លា សង្ស័យថា គ្រឿងញៀន ចំនួន ០៩កញ្ចប់តូច កាំភ្លើងកែច្នៃ ០១គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន ។
ករណីខាងលើ កំពុងកសាងសំណុរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធី។