(ខេត្ត កំពង់ស្ពឺ)៖គោយន្តកន្ត្រៃ ចំនួន ២គ្រឿង ដឹកឈើដុល ចំនួន ៩ដុំ ជាប្រភេទដើមឈើទាលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រុកថ្ពងដឹកនាំដោយ លោក អនុវរសេនីយ៌ឯក គង់ សំណាង សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបគោយន្តកន្ត្រៃខាងលើទាន់ពេលវេលាផងដែរ។

ក្នុងប្រតិបត្តិការបង្រ្កាបគោយន្តកន្ត្រៃខាងលើនេះ ដែរនៅវេលាម៉ោង៧.៣០នាទីព្រឹកត្រូវនិងថ្ងៃ ទី០២/១០/២០២០នៅលើកំណាត់ផ្លូវជាតិលេខ៤៤ចន្លោះគីឡូម៉ែត្រ ៩៧-៩៨ ស្ថិតក្នុង ភូមិ ថ្នល់ ទទឹង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

យោងតាម លោក អនុវរសេនីយ៍ឯក គង់ សំណាង បានប្រាប់អង្គភាពសារព័ត៌មានយើង បានឱ្យដឹងថាការប្រតិបត្តិការបង្ក្រាបគោយន្តកន្ត្រៃខាងលើនេះ ដោយមានបញ្ជាផ្ទល់ពីរមេបញ្ជាការកងរាជអាវុធហត្ថស្រុកថ្ពងបានឲ្យកម្លាំងអាវុធហត្ថស្រុកថ្ពងចំនួន ០៣ នាក់និង រថយន្ត០១គ្រឿង សហការនិងកម្លាំងអាវុធហត្ថលើ ផ្ទៃប្រទេស ចំនួន ២ រូបបានធ្វើការបង្រ្កាបគោយន្តកន្ត្រៃខាងលើបានជោគជ័យផងដែរ។

បច្ចុប្បន្នគោយន្តកន្ត្រៃ ទាំង២ គ្រឿង និងរឺម៉កដែលផ្ទុកទៅដោយឈើមូលប្រភេទឈើទាលនៅពីរលើគោយន្តកន្ត្រៃនោះ  ត្រូវបានកម្លាំងកងរាជអាវុធហត្ថបានប្រគល់ឲ្យនាយសង្កាត់រដ្ឋបាលព្រៃឈើអូរទេះភ្លូក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ។