(ខេត្តព្រៃវែង )៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម  ដោយឃាត់ខ្លួន ជនសង្ស័យ  ២នាក់ប្តីប្រពន្ធ នៅចំណុច ភូមិស្ទឹងស្លូត ឃុំអ្នកលឿង  ស្រុកពាមរក៍ ខេត្តព្រៃវែង  ។

ជនសង្ស័យដែលឃាត់ខ្លួន   ទី ១- ឈ្មោះ ស៊ូ សាលី ភេទ ប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ ជាប្តី និងទី២- ឈ្មោះ ទូច ណាវី ភេទ ស្រី អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមេផ្ទះ  រស់នៅ ភូមិ ស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែងជាប្រពន្ធ ។

វត្ថុតាង ចាប់យកបានរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាចំនួន ៣៨៧កញ្ចប់ ទម្ងន់ ១៦៦.៦៥ ក្រាម, ម៉ូតូ១ គ្រឿង, ទូរស័ព្ទដៃ ចំនួន៤គ្រឿង, ឧបករណ៍សម្រាប់ជក់ថ្នាំញៀន១ សម្រាប់, ថង់ សម្រាប់ច្រកថ្នាំ មួយចំនួន  ៕