(មណ្ឌលគិរីៈ)   នៅ រសៀលថ្ងៃ ទី ២ ខែ តុលា ឆ្នាំ ២០២០ នៅចំណុចផ្ទះរបស់ជនសង្ស័យ ដែល ទំនងបែកថ្នាំខ្លាំងក្នុង ភូមិ អូរ អាម ឃុំ ស្រែខ្ទុ ម ស្រុក កែវ សីមា ខេត្តមណ្ឌលគិរី ហើយជនសង្ស័យ ក៏ ត្រូវបានចាប់ខ្លួនក្រោយមានការប្រតាយប្រតប់គ្នាក៏ដោយ ។

ជនសង្ស័យ ម្នាក់ នោះ ឈ្មោះ សំ ចំរើន ផល អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិតប្រាកដ មាន ស្រុកកំណើត នៅ ភូមិ កំពង់ក្របី ឃុំ ស្វាយប៉ោ ស្រុក បាត់ដំបង ខេត្តបាត់ដំបង ទីលំនៅ បច្ចុប្បន្ន ភូមិ អូរ អាម ឃុំ ស្រែខ្ទុម ស្រុក កែវ សីមា ខេត្តមណ្ឌលគិរី ។

យោងតាមការសាកសួរ ក្នុងករណី ខាងលើនៅវេលា ម៉ោង ៣ និង ៤១ នាទី កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាល ស្រែ ខ្ទុ ម បានទទួលបណ្តឹងពី ឈ្មោះ ភី ចិន្តា ភេទ ស្រី ត្រូវជា ប្អូនថ្លៃរបស់ជនសង្ស័យ ។ ភី ចិន្តា បានរាយការណ៍មកសមត្ថកិច្ចថា មានករណីហិង្សាបំរុងដុតផ្ទះខ្លួនឯង ។

លោក មេ ប៉ុ ស្ត៍ បានដឹកនាំកម្លាំងចុះទៅដល់គោលដៅកើតហេតុ ឃើញជនសង្ស័យចាក់សាំងចោល វិញភ្លាមនោះ ជនសង្ស័យបម្រុងគេចខ្លួនកម្លាំងប៉ុស្តិ៍បានសួរនាំស្រាប់តែ ជនសង្ស័យបានទាញកន្ត្រៃ ចេញពីហោប៉ៅរួចក៍ជ្រុះ គ្រឿងញៀន ចំនួន ១ កញ្ចប់ តូច ។ កម្លាំងសមត្ថកិច្ចបានឃាត់តែ ជនសង្ស័យ បានរត់ទៅផ្ទះអ្នកជិតខាងទាញយកកាំបិតផ្គាក់ រួចក៏យកមកដេញកាប់សមត្ថកិច្ចបណ្ដាលឱ្យ លោកនាយប៉ុស្តិ៍ រងរបួសនៅដៃផ្នែកខាងឆ្វេងហើយពេលនោះ ក៏មានការប្រតាយប្រតប់គ្នាបណ្តាលឲ្យ ជនសង្ស័យ បែកក្បាលនៅផ្នែកខាងលើទើបបានសមត្ថកិច្ចឃាត់ខ្លួន បាន ។

 

សមត្ថកិច្ចបានដកហូតសម្ភារៈ វត្ថុតាង រួមមាន សារធាតុ សង្ស័យថាជាសារធាតុញៀនមាន សណ្ឋាន ជាក្រាមពណ៌សថ្លា ចំនួន ១ កញ្ចប់ តូច , កាំបិតផ្គាក់ ចំនួន ១, ទូរស័ព្ទដៃ ចំនួន ២ គ្រឿង ( អិន ចុច ពិល ) ហើយ ជនសង្ស័យ កំពុងឃុំខ្លួន ក្នុងប៉ុស្តិ៍ រដ្ឋបាល ឃុំ ស្រែ ខ្ទុ មដើម្បីបន្តនីតិវិធី ៕