(ភ្នំពេញ )៖   កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី០៤  ខែតុលា ឆ្នាំ២០២០ ស្ថិតតាមបណ្ថោយផ្លូវ២៧១  កែងផ្លូវ៤៨០  ក្នុងសង្កាត់ផ្សារដើមថ្កូវ  ខណ្ឌចំការមន  រាជធានីភ្នំពេញ  ។

មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ រួមដំណើរដោយស្ត្រីម្នាក់និងកូនក្មេង  បើករថយន្តស៊េរីរីទំនើបម៉ាក  AUDI Q5 ពណ៌កណ្ដុលប្រមេះពាក់ស្លាកលេខភ្នំពេញ 2AY -9705  ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១  ទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម  ខណៈមកដល់ចំណុចកើតហេតុនេះបានជាន់ហ្វាំងឈប់ដោយមានរថយន្តមិនចាំម៉ាកបើកឆ្លងកាត់ពីមុខ  ភ្លាមនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក  ហុងដាឌ្រីម  ស៊េរីឆ្នាំ២០២០ពណ៌ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ 1ID -6535  ជិះដោយបុរសម្នាក់ក្នុងសភាពស្រវឹងមកពីក្រោយស្របគ្នាក្នុងល្បឿនយ៉ាងលឿន  និងមិនប្រយ័ត្នជ្រុលទៅបុករថយន្ត AUDIពីក្រោយពេញទំហឹងបណ្ដាលឲ្យខូចខាតកញ្ចក់ខាងក្រោយទាំងស្រុង  ឯម្ចាស់ម៉ូតូរងរបួសមុខមាត់តិចតួច  ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនេះ ដោយឃើញមិនប៉ះពាល់សម្បត្តិរដ្ឋ  ក៏បានឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូបង្កព្រមសងសំណង ចំនួន២០០ដុល្លាដើម្បីបញ្ចប់រឿង៕