សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ខណៈដែលធ្វើសកម្មភាព ដឹកស្វា១៣ក្បាលយកទៅលក់បន្ត ហេតុការណ៍បង្ក្រាបនេះធ្វើនៅថ្ងៃ ទី៥ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិ ឆ្នែង ឃុំ ស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី  ។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងរបស់លេខាធិការដ្ឋានស្រុកកែវសីមា បានស្ទាក់ចាប់បានរថយន្តមួយគ្រឿងដឹកសត្វស្វា បើកបរដោបុរសម្នាក់ឈ្មោះ ហ៊ុយ ហួ អាយុ ៣៤ឆ្នាំ ជាជនជាតិខ្មែរបច្ចុប្បន្នរស់នភូមិ ទី៩ ឃុំ ស្រែ សង្គម ស្រុកកោះញ៉ែកខេត្តមណ្ឌលគិរី បើកបររថយន្តម៉ាកលុសសុីស៣៣០ ពាក់ស្លាកលេខ 2R8247។បន្ទាប់ពីធ្វើការត្រួតពិនិត្យក្នុងរថយន្ត សមត្ថកិច្ចបានរកឃើញសត្វស្វាច្រកក្នុងថង់ ចំនួន ១៣ក្បាលក្នុងរថយន្តជាប្រភេទសត្វស្វាស្រូវ  ហើយក៏ប្រគល់ទៅឱ្យជំនាញបរិស្ថានចាត់ការបន្ត។

លោក ព្រហ្ម វិបុលរតនៈ នាយកដែនជម្រកសត្វព្រៃកែវសីមា បញ្ជាក់ថា បុរសនេះជាមុខសញ្ញាចាស់ដែលយើងបានតាមស្រាវជ្រាវយូរមកហើយ។ខណៈនេះជនសង្ស័យ  ត្រូវឃាត់ខ្លួនកសាងសំណុំរឿងបញ្ជួនទៅតុលាការ ចំណែកសត្វស្វាទាំងអស់ត្រូវយកទៅប្រលែងចូលក្នុងព្រៃធម្មជាតិវិញ៕